ភ្នំពេញ៖ រថយន្តស៊េរីទំនើប ម៉ាក JEEP មួយគ្រឿង បើកបរក្នុងល្បឿនលឿនឡើងស្ពានកោះនរាយ៉ាងលឿនជ្រុលបុករបាំងថ្មពុះចែកៗទ្រូងផ្លូវស្ពានក្រឡាប់ផ្ងារជើងបណ្តាលឲ្យអ្នកបើកបររងរបួសស្រាល។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រង់ចំណុចគល់ស្ពានកោះនរា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពបានឲ្យដឹងថា រថយន្តស៊េរីទំនើប ម៉ាក Jeep ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា P.NAK.25 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញា បើកចេញពីតំបន់កោះពេជ្រឆ្ពោះទៅកាន់ស្ពានកោះនរា ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿនហើយរេចង្កូតជ្រុលទៅបុករបាំងថ្មទ្រូងស្ពានពេញទំហឹងក្រឡាប់ផ្ងារជើងតែម្តង។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តត្រូវបានប្រជាពលរដ្ឋ និងសន្តិសុខប្រចាំការនៅទីនោះ បាននាំគ្នារត់ទៅជួយគាស់ចេគពីក្នុងរថយន្ត ហើយសមត្ថកិច្ចឃាត់ខ្លួយយកទៅប៉ុស្តិ៍ ដើម្បីធ្វើការសួរនាំបន្តតាមនីតិវិធី៕