2024-06-05 15:26
261

រតនៈគិរី៖  ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី អមដំណើដោយ ឯកឧត្តម ជា ថាវរិទ្ធ អភិបាលរងខេត្តនិងជាប្រធានក្រុមការងារ PWG ខេត្ត,អនុប្រធានមន្ទីរជំនាញពាក់ព័ន្ធ
ក្នុងខេត្ត និងតំណាងអង្គការភ្លែន,អង្គការវឌ្ឍនភាព នៅព្រឹកថ្ងៃទី៥ ខែ មិថុនា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យ តាមដាន និងជម្រុញការសាងសង់បង្គន់អនាម័យតាមខ្នងផ្ទះនិងប្រគល់សម្ភារ:បង្គន់អនាម័យដល់ប្រជាពលរដ្ឋនៅឃុំចំនួន២របស់ស្រុកអូរយ៉ដាវ គឺឃុំលំជ័រចំនួន២ខ្នងផ្ទះ ឃុំបរខាំ ចំនួន២ខ្នងផ្ទះ។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បានណែនាំអោយអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋត្រូវបន្តពង្រឹងនិងជម្រុញក្រុមការងារចុះផ្សព្វផ្សាយនិងជម្រុញការងារទឹកស្អាតនិងអនាម័យតាមឃុំនិងភូមិ។ រៀបចំកម្មវិធីសំអាតអនាម័យបរិស្ថានតាមទីសាធារណ: និងតាម អង្គភាព ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋត្រូវចូលរួមធ្វើ អនាម័យ បរិស្ថាន តាមខ្នងផ្ទះអោយបានស្អាត។ជាពិសេសសូមឱ្យប្រជាពលរដ្ឋចូលរួមសាងសង់បង្គន់អនាម័យតាមខ្នងផ្ទះនីមួយៗ អោយបានគ្រប់ៗគ្រួសារ ហើយត្រូវបន្ទោបង់ក្នុងបង្គន់ជានិច្ច៕