2024-07-06 21:48
352

បន្ទាយមានជ័យ៖ ក្រុមហ៊ុន រ៉ូយ៉ាល់ រេវ៉េ (Royal Rrailway) បានចេញសេចក្ដីជូនដំណឹងស្ដីអំពីកាលវិភាគធ្វើដំណើរតាមរថភ្លើងសំរាប់ក្រុងប៉ោយប៉ែត ឆ្ពោះទៅខេត្តបាត់ដំបង និងខេត្តបាត់ដំបង ឆ្ពោះទៅក្រុងប៉ោយប៉ែត បានដាក់ដំណើរការ តាំពីនៅថ្ងៃពុធ ទី០៣ ខែកក្កដា ឆ្នាំ២០២៤ កន្លងមកនេះ។

រថភ្លើងដែលទើបបញ្ជាទិញពីប្រទេសជប៉ុននេះ ជាមួយទូរចាស់ ឬជជុះជប៉ុន ដែលទើបទិញមក តែថ្មីសម្រាប់កម្ពុជាបានដាក់ឱ្យរត់ដឹកអ្នកដំណើរ និងភ្ញៀវទេសចរ។

ក្នុងដំណើរការរថភ្លើងចេញដំណើរ និងចតឱ្យអ្នកដំណើរ និងភ្ញៀវនៅស្ថានីយ៍ប៉ោយប៉ែត-សិរីសោភ័ណ, ប៉ោយប៉ែត-ថ្មគោល, ប៉ោយប៉ែត-បាត់ដំបង, បាត់ដំបង-ថ្មគោល, បាត់ដំបង-សិរីសោភ័ណ , បាត់ដំបង-ប៉ោយប៉ែត ជាដើម។ ចំពោះភ្ញៀវទេសចរណ៍ ឬអ្នកដំណើអាចធ្វើការទិញសំបុត្រនៅស្ថានីយ៍ផ្ទាល់ ឬធ្វើការទិញសំបុត្រតាមរយៈសាខាប៉ោយប៉ែត, សាខាសិរីសោភ័ណ, សាខាបាត់ដំបង និងលេខទូរសព្ទសាខានៃខេត្ត រាជធានី ផ្សេងទៀតដែលនៅក្រៅភូមិសាស្ត្រគោលដៅខ្សែរថភ្លើងរត់ ឬក័ធ្វើការទិញតាមរយៈអនឡាញ royalrailway.easybook.com

ភ្ញៀវទេសចរ និងអ្នកដំណើរ បានឱ្យដឹងថា៖ «អ្នកដែលអាចចង់ធ្វើដំណើរ ភាគច្រើនមានតែអ្នកដំណើរចង់ស្គាល់នូវការជិះរថភ្លើងឡើងវិញ,​ អ្នកដំណើរមិនបន្ទាន់ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលចង់ភ្លក្សរសជាតិការជិះរថភ្លើងប៉ុណ្ណោះ»

ចំពោះអ្នកដំណើរ និងភ្ញៀវទេសចរធម្មតា នឹងមិនចំណាយពេលធ្វើដំណើរតាមរថភ្លើងបែបនេះទេ ព្រោះត្រូវចំណាយពេលវេលាយូរ ដូចជាពីបាត់ដំបងទៅសិរីសោភ័ណ ឬពីសិរីសោភ័ណទៅបាត់ដំបង លើចម្ងាយផ្លូវប្រមាណ​​ជាង ៦០គីឡូម៉ែត្រ ត្រូវចំណាយពេលប្រហែង ២ម៉ោង៣០នាទី ទៅ៣ម៉ោង៣០នាទីទើបដល់គោលដៅ។​ ពីសិរីសោភ័ណ ទៅប៉ោយប៉ែត ឬពីប៉ោយប៉ែតទៅសិរីសោភ័ណ លើចម្ងាយផ្លូវជាង ៤០គីឡូម៉ែត្រ ត្រូវចំនាយពេលប្រហែល ១ម៉ោង៣០នាទី ទៅ២ម៉ោង៣០នាទី …ដែរ