2024-09-22 12:09
44

សៀមរាប៖ ទិដ្ឋភាពថ្ងៃទី២នៃព្រឹត្តិការណ៍ «សមរាត្រី» (Autumnal Equinox) ដែលជាអភូតហេតុព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទ នៅខេត្តសៀមរាប មានបងប្អូនអ្នកទេសចរជាតិ និងអន្តរជាតិ អញ្ជើញទស្សនាយ៉ាងច្រើនកុះករ ទោះបីជាអាកាសធាតុមិនអំណោយផល ព្រះអាទិត្យមិនអាចបញ្ចេញរស្មីបានក៏ដោយក្តី។ 

ព្រឹត្តិការណ៍ «សមរាត្រី» នៅសល់មួយថ្ងៃទៀត នាថ្ងៃស្អែក (២៣ កញ្ញា) ដោយសង្ឃឹមថាអាកាសធាតុនឹងអំណោយផលល្អជូនដល់អ្នកទេសច​រជាតិ និងអន្តរជាតិ ហើយនឹងមានការចូលរួមទស្សនាយ៉ាងច្រើនកុះករដូចថ្ងៃម្សិលមិញ និងថ្ងៃនេះ។

គូសរំលេចផងដែរថា ព្រឹត្តិការណ៍អយន្តកាល ឬសមរាត្រីនេះ គឺព្រះអាទិត្យរះនៅចំប្រាង្គកណ្តាល នៃប្រាសាទអង្គរវត្ត ដែលក្នុងមួយឆ្នាំមាន ចំនួន ២ដង គឺលើកទី១៖ សមរាត្រីរដូវប្រាំង (Vernal Equinox) ចាប់ពីថ្ងៃទី២០ ដល់ទី២២ ខែមីនា  និងលើកទី២៖ សម​រាត្រី​រដូវវស្សា (Autumnal Equinox) ចាប់ពីថ្ងៃទី២១ ដល់ទី២៣ ខែកញ្ញា ជារៀងរាល់ឆ្នាំ៕