សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាថ្ងៃចន្ទ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូជាន់ខ្ពស់ជាគណៈកម្មការ រៀបចំអង្គកឋិនទានដង្ហែមកកាន់វត្តខ្មែរនៅកម្ពុជាក្រោមចុះពិនិត្យមើលទីតាំងវត្តស្វាយសៀមថ្មី ដែលនឹងត្រូវដង្ហែអង្គកឋិនមកកាន់នាដើមខែវិច្ឆិកាខាងមុខនេះ។
គួររំលឹកផងដែរថា អង្គកឋិនទានមហាសាមគ្គីនេះ ត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
បន្ទាប់ពីសូត្រមន្តនៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី០៣ ខែវិច្ឆិកា ហើយនោះ អង្គកឋិនទាននឹងដង្ហែដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតទៅកាន់វត្តពោធិ៍គិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅ ភូមិស្វាយសៀម ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តព្រះត្រពាំង នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានជម្រាបជូនសាធារណជនថា ប្រសិនប្រជាជនគ្រប់ស្រទាប់វណ្ណៈ ចង់ទៅលេងបុណ្យកឋិនទាននេះ គឺអាចចូលរួមបាន ប៉ុន្តែត្រូវបំពេញបែបបទតាមនីតិវិធីច្បាប់ឆ្លងប្រទេស ព្រោះជាកឋិនឆ្លងដែនប្រទេស។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា អង្គកឋិនទាននេះធ្វើឡើងដោយ គណបក្សប្រជាជន រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងស្ថាប័នថ្នាក់ជាតិផ្សេងទៀត។ ការរៀបចំពិធីធ្វើនៅវិមាន៧មករា ស្នាក់ការគណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី៣ ខែវិច្ចកា ឆ្នាំ២០២៤ ដែលមានសម្តេច និងភរិយាចូលរួមដោយផ្ទាល់៕