បន្ទាយមានជ័យ៖ អគារមជ្ឈមណ្ឌលសិក្សា១ខ្នង ស្មើនិង៣បន្ទប់ នៃអនុវិទ្យាល័យសំរោងមានជ័យ ស្ថិតនៅឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពី ថ្ងៃទី២៣ ខែតុលាឆ្នាំ ២០២៤ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ រួមនិងថ្នាក់ដឹកនាំអាជ្ញាធរស្រុក មន្ទីរការិយាល័យអប់រំ យុវជននិងកីឡា និងអង្គការហ្គូដណេបឺស-កម្ពុជាដែលជាដៃគូអភិវឌ្ឍន៍ចូលរួមផងដែរ។
លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅមានប្រសាសន៍ថា៖ ក្នុងនាមអាជ្ញាធរ សមត្ថកិច្ចជំនាញ គណៈ:គ្រប់គ្រង លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនកូរ៉េនិងថ្នាក់ដឹកនាំ បុគ្គលិកអង្គការហ្គូដណេបឺស-កម្ពុជា ដែលជាដៃគូអភិវឌ្ឍន៍មកពីប្រទេសកូរ៉េខាងត្បូងដែលបានជួយកសាងអគារសិក្សា១ខ្នង មានទទឹង៩ម៉ែត្រ និងបណ្តោយ២៣ម៉ែត្រ សង់អំពីថ្ម ប្រក់ក្បឿងបំពាក់កុំព្យួទ័រ និងបរិក្ខា នៃសាលាអនុវិទ្យាល័យសំរោងមានជ័យ ហើយត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ ដែលចំណាយអស់ថវិកាចំនួនសរុប ១១៥.៧៥០ដុល្លា អាមេរិក ក្រោមជំនួយឧបត្ថម្ភពីអង្គការហ្គុដណេប៊ឺស កម្ពុជា ។
នៅក្នុងឱកាសនោះដែរលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ជំនួយនិងការកសាងអាគារមជ្ឈមណ្ឌលសិក្សា នេះពិតជាឆ្លើយតបនិងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនិងកូនចៅរបស់ពួកគាត់នៅតំបន់ជនបទនេះ ជាពិសេសអភិវឌ្ឍន៍វិស័យអប់រំ ដែលជាគោលដៅក្នុងការលើកកម្ពស់គុណភាពនៃធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានសម្តេចធិបតីហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រី ។