ភ្នំពេញ៖ នាព្រឹកព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ លោក ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល បេសកកម្មគាំទ្រការអនុវត្ដគម្រោង លើកទី៨ របស់ធនាគារពិភពលោក ស្ដីពី ការអនុវត្ដការងារគណនេយ្យភាពសង្គម ដែលមានការអញ្ជើញចូលរួមពីលោក Benjamin Burkhart ប្រធានក្រុមការងារធនាគារពិភពលោក លោកស្រី សោម ច័ន្ទធីតា តំណាងស្ថានទូតអូស្រ្តាលី លោក Janes Ginting នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកនៅកម្ពុជា តំណាងស្ថានទូតអាល្លឺម៉ង់ ក្រុមការងារនៃលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាង SDC អង្គការ GiZ និងមានការចូលរួមពីអ្នកពាក់ព័ន្ធ សរុបចំនួន ៤៥ រូប ស្រី១៣រូប។
កិច្ចប្រជុំនេះមានគោលបំណងឆ្លុះបញ្ចាំងពីការចុះបេសកកម្មស្តីពីការផ្តល់សេវានៅសាលារៀនមណ្ឌលសុខភាព និងសាលាឃុំសង្កាត់នៅខេត្តត្បូងឃ្មុំនិងខេត្តក្រចេះ ពិនិត្យលើបញ្ហាប្រឈម ស្វែងរកដំណោះស្រាយដាក់ចេញជាវិធានការចាំបាច់និងសកម្មភាពជាអាទិភាពនានាដែលត្រូវបន្តអនុវត្តដោយលេខាធិការដ្ឋាន គ.ជ.អ.ប. រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការទស្សនៈពិភពលោក សំដៅជំរុញ និងពង្រឹងការអនុវត្តការងារគណនេយ្យភាពសង្គមឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ។
លោក ចាន់ សុធា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃបេសកកម្មដោយគូសបញ្ជាក់ថា៖ «បេសកកម្មបានកំណត់ឃើញនូវលទ្ធផលរីកចម្រើនជាវិជ្ជមានជាច្រើន ទោះបីជាយើងនៅមានបញ្ហាប្រឈមមួយចំនួនក្តី យើងបានពិភាក្សាឯកភាពនិងដាក់ចេញនូវដំណោះស្រាយនានា ក៏ដូចជាផែនការបន្តផងដែរ ដើម្បីធានាបាននូវដំណើរការអនុវត្តការងារគណនេយ្យភាពសង្គម ទទួលបានលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត និងមាននិរន្តរភាពនៅពេលខាងមុខ»។
លោក ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ក៏បានសំដែងនូវការអរគុណចំពោះដៃគូអភិវឌ្ឍន៍ និងអង្គការដៃគូអនុវត្ត ដែលបានចូលរួមចំណែកក្នុងការអនុវត្តសកម្មភាពកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕