ប៉ោយប៉ែត៖ នារីជនជាតិខ្មែរម្នាក់ បានបាត់ដំណឹងប្តីជាជនជាតិចិន អស់រយៈពេលពីរថ្ងៃដើរស្វែងរកមិនឃើញ ទូរសព្ទក៏មិនអាចទំនាក់ទំនងបាន ទើបប្តឹងសមត្ដកិច្ចជួយរកស្រាប់តែប្រទះឃើញសពអណ្តែតក្នុងអាងទឹក «អូរខៃដន» ដោយជាប់ចំណងជាមួយដុំដែក ចំនួន ០២ដុំ ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។
ស្ត្រីមានឈ្មោះ ទូច កញ្ញា ហៅ ហេង អាយុ ៣១ឆ្នាំ បានអះអាងថា ជាប្រពន្ធសពបុរសជនជាតិចិន បានដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ចក្នុងករណីបាត់ប្ដី មានឈ្មោះ ជឹង ហ័រកាង ហៅ ខាង អាយុ ៣១ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បាត់ខ្លួនកាលពីវេលាម៉ោង ០៣និង០៥នាទី នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅចំណុច បុរី ឌឹផាក ស៊ីធី ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។
ស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ថា៖ កាលពីវេលាម៉ោង ២២និង០០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ប្ដីរបស់ខ្លួនបានជិះរថយន្ត ០១គ្រឿង ម៉ាក Rang Rover ពណ៌ស ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 2BA-8553 ទៅលេងផ្ទះបងប្អូន នៅបុរី ឌឹផាក ស៊ីធី រហូតដល់វេលាម៉ោង ០១និង១០នាទីឈានចូលលថ្ងៃទី៣០ ខែតុលា ប្ដីរបស់ខ្លួនបានចេញពីផ្ទះបងប្អូនវិញ ក៏បាត់ដំណឹងឈឹងតែម្តង។
បន្ទាប់ស្រ្តីជាប្រពន្ធប្តឹងសមត្ដកិច្ចបានធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង ១៥និង០០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅចំណុច បុរី ខេអ៉ិន ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត សមត្ថកិច្ចអាវុធហត្ថ បានប្រទះឃើញរថយន្តជនរងគ្រោះបានផ្លុងចោល និងបានដោះស្លាកលេខចេញ និងបានឆែកមើលកាមេរ៉ាសុវត្ថិភាពតាមផ្លូវក្នុងបុរី ខេអ៉ិន ប្រទះឃើញថា កាលពីវេលាម៉ោង ០១និង២០នាទី រំលងអាធ្រាត្រចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ មានរថយន្ត ០១គ្រឿង ម៉ាក Hyundai Starex ពណ៌ទឹកប្រាក់ បានជិះនាំមុខរថយន្តខាងលើយកមកផ្លុងចោលនៅក្នុងបុរី រួចក៏បានចេញពីបុរីបាត់។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រូលនីតិវិធីដោយ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បាននាំយករថយន្តរបស់ជនរងគ្រោះមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។ លុះរហូតដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ សមត្ថកិច្ចអាវុហត្ថបានទទួលព័ត៌មានពីប្រជាពលរដ្ឋ បានប្រទះឃើញសាកសពមនុស្សអណ្ដែតទឹកនៅអាងទឹកអូខៃដន ទើបសមត្ថកិច្ចចុះពិនិត្យ និងស្រង់មកលើគោក ដើម្បីធ្វើកោសលវិច្ឆ័យ។
តាមការពិនិត្យរបស់សមត្ថកិច្ចសពជនរងគ្រោះខាងលើ សាកសពមានសភាពហើមជាំ និងមានចងភ្ញាប់ដោយដុំដែក ចំនួន០២ដុំ ទម្ងន់ ២០គីឡូក្រាម។ តាមការសន្និដ្ឋានជំហានដំបូង ជាករណីធ្វើទារុណកម្ម រួចសម្លាប់បំបិទមាត់ រួចចងសពផ្អោមនឹងដុំដែកទំលាក់ចូលក្នុងអាងទឹកអូរខៃដន ដើម្បីបំបិទភសត្តុកាង ប៉ុន្តែដល់សពហើមស្អុយក៏អណ្តែតឡើងមកលើបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានកម្លាំងជំនាញធ្វើកោសល្យវិច័្ឆយ ពិនិត្យស្លាកស្នាម រួចប្រគល់ឱ្យក្រុមគ្រួសារទទួលយកធ្វើបុណ្យតាមប្រពៃណី។ រីឯជនដៃដល់ក្នុងករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត៕