2024-11-01 16:23
257

កណ្តាល៖ អ្នករត់កង់បីឥណ្ឌា និងជាជាងពិដានផងនោះ ព្រមទាំងបក្ខពួកម្នាក់ទៀត ប្រហែលប្រកបមុខរបរស្របច្បាប់រកចំណូលបានតិចពេក ក៏បែកគំនិតនាំគ្នាជួញដូរគ្រឿងបន្ថែម ប៉ុន្តែត្រូវអស់លក្ខ ត្រូវបានសមត្ថកិច្ចបង្ក្រាប ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។

មុខសញ្ញាជួញដូរគ្រឿងញៀនខាងលើ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីយប់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ  នៅត្រង់ចំណុច ភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល។
មុខសញ្ញាសង្ស័យទាំង០២នាក់ ដែលត្រូវបានឃាត់ខ្លួននោះ រួមមាន៖ ១- ឈ្មោះ កុល សុភា ហៅ បារាំង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់កង់បីឥណ្ឌា និងជាងពិដាន ទីលំនៅបច្ចុប្បន្ន ភូមិឡកំប៉ោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ជាមុខសញ្ញាជួញដូរគ្រឿងមិនរៀងចាល និងធ្លាប់ជាប់ពន្ធនាគារព្រៃស ចំនួន ០១លើក រយះពេល២ឆ្នាំ ពីបទ៖ «ទទួលផលចោរកម្ម» មានសារធាតុញៀនក្នុងទឹកនោម (+)  និតទី ២- ឈ្មោះ មិត្ត រាជ ហៅ ឃ្លោក ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត ទីលំនៅបច្ចុប្បន្ន ភូមិធម្មត្រ័យ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល (ឃាត់ខ្លួន) មានសារធាតុញៀនក្នុងទឹកនោម (+)។

ក្រោយពេលឃាត់ខ្លួនពួកសារភាពថា ពិតជាបានលក់-ទិញគ្រឿងបា្រកដមែនហើយពេលនេះសមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ អនុវត្តតាមផ្លូវច្បាប់៕