ជម្លោះដ៏ក្ដៅគគុករវាង Elon Musk ជាមួយនឹងក្រុមហ៊ុនផលិត ChatGPT OpenAI ឥឡូវនេះកំពុងតែមានការប្រឆាំងប្ដឹងផ្ដល់គ្នាសារជាថ្មី ដោយនៅក្នុងនោះក៏មានការបន្ថែមនូវក្រុមហ៊ុន Microsoft ជាចុងចោទផងដែរ។
លោក ម៉ាស (Musk) ដែលជាស្ថាបនិកនៃក្រុមហ៊ុន Artificial Intelligence (AI) បានធ្វើការចោទប្រកាន់ក្រុមហ៊ុនផលិត ChatGPT OpenAI និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៃប្រតិបត្តិការផ្ដាច់មុខនៅក្នុងពាក្យបណ្ដឹងផ្នែកច្បាប់ ដោយមានការកែប្រែកាលពីថ្ងៃព្រហស្បតិ៍នៃសប្ដាហ៍នេះ។ ដោយនៅក្នុងពាក្យបណ្ដឹងនោះបានចោទប្រកាន់ក្រុមហ៊ុន ChatGPT OpenAI ថាបានមានការបំពានទៅលើគោលការណ៍ដែលបានយល់ព្រមគ្នានៅពេលដែលលោកបានរកឃើញវានៅក្នុងឆ្នាំ ២០១៥។
បន្ទាប់ពីមានការផ្ទុះនូវរឿងដ៏កក្រើកនេះឡើង ក្រុមហ៊ុន Microsoft បានបដិសេធដោយមិនធ្វើការអធិប្បាយ ឬក៏បកស្រាយអ្វីទាំងអស់ទៅលើពាក្យបណ្ដឹងទាំងអស់នេះ។
ឯអ្នកនាំពាក្យរបស់ OpenAI ក៏បាននិយាយដែរថា ពាក្យបណ្ដឹងដែលធ្វើឡើងវិញរបស់ Elon Musk គឺគ្មានមូលដ្ឋានច្បាស់លាស់នោះទេ។
ដោយនៅក្នុងពាក្យបណ្ដឹងនេះបានធ្វើការចោទប្រកាន់ OpenAI ពីបទបានផ្លាស់ប្ដូរពី “អង្គការសម្បុរធម៌លើកលែងពន្ធសម្រាប់ប្រាក់ចំណេញ និងទីផ្សារ gorgon” ។
នៅក្នុងនោះក៏មានការអះអាងផងដែរថា Microsoft និង OpenAI បានប្រើប្រាស់ផ្ដាច់មុខដើម្បីលុបបំបាត់ដៃគូប្រកួតប្រជែងនៅក្នុងវិស័យ AI រួមទាំងក្រុមហ៊ុនផ្ទាល់របស់លោក Musk គឺ XAI ។
គួរបញ្ជាក់ផងដែរថា OpenAI គឺត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ក្នុងគោលបំណងបង្កើតនូវបញ្ញាទូទៅសិប្បនិម្មិត (AGI) ដែលជាទូទៅត្រូវបានគេយកទៅប្រើប្រាស់នៅក្នុងន័យថា AI ក៏អាចបំពេញការងារណាមួយដែលមនុស្សមានសមត្ថភាពធ្វើបានដែរ។
ហើយនេះក៏មិនមែនជាពាក្យបណ្ដឹងលើកទីមួយរបស់ Elon Musk ដែរ ពោលគឺ Elon Musk បានធ្វើការកែប្រែនូវពាក្យបណ្ដឹងនេះជាលើកទីបីទៅហើយរួមទាំងលើកនេះទៀត៕