2024-11-20 13:26
95

ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នាក្រុងបាគូ ប្រទេសអាសែបៃហ្សង់ បន្ទាប់ពីធ្វើសេចក្តីថ្ងែងការណ៍ជាតិកម្ពុជា លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងនបានបន្តជួបជាមួយលោក Kaveh Zahedi ប្រធានការិយាល័យការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ និងបរិស្ថាន (OCB) អង្គការ FAO ដែលជាដៃគូរដ៏ល្អរបស់កម្ពុជាក្នុងការអនុវត្តការងារប្រែប្រួលអាកាសធាតុ ការស្ដារព្រៃឈើឡើងវិញ និងកសិកម្ម និងស្បៀងអាហារ។ 

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបង្ហាញថា៖ «កម្ពុជា បានរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងវិស័យអទិភាព និងត្រៀមខ្លួន ដើម្បីការធ្វើពាណិជ្ជកម្មឥណទានកាបូន ដោយកម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់នូវវិធានប្រតិបត្តនៃមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពី ការប្រែប្រួលអាកាសធាតុ និងរៀបចំរបាយការណ៍រួមចំណែកជាតិ NDC3.0»

លោក Kaveh Zahedi បានសាទរជូនចំពោះលោករដ្ឋមន្ត្រីដែលបានដឹកនាំគណៈប្រតិភូមកចូលរួម COP29 អង្គការ FAO រីករាយកក្នុងកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រជាមួយរាជរដ្ឋាភិបាលកម្ពុជា និងស្វែងរកប្រភពធនធានសម្រាប់ជួយដោះស្រាយការប្រែប្រួលអាកាសធាតុនៅកម្រិតសហគមន៍ និងគាំទ្រក្នុងការរៀបចំរបាយការណ៍រួមចំណែកជាតិ NDC3.0 របស់កម្ពុជាផងដែរ៕