ជាជាងកម្លាំងយោធា នយោបាយ ឬសេដ្ឋកិច្ច វាជាវប្បធម៌នៃប្រទេសទាំងនេះ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ពិភពលោកទាំងមូល។ ឥទ្ធិពលសកលត្រូវបានវាស់វែងជាញឹកញយដោយកម្លាំងយោធា នយោបាយ ឬសេដ្ឋកិច្ច ប៉ុន្តែសម្រាប់ប្រទេសមួយចំនួន វាជាកម្លាំងនៃវប្បធម៌ ម្ហូបអាហារ ម៉ូដ ឬការកម្សាន្តរបស់វា ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ពិភពលោកទាំងមូល។
ប្រទេសដែលមានឥទ្ធិពលខាងវប្បធម៌ទាំងនេះត្រូវបានចាត់ថ្នាក់ដោយ US News និង World Report នាពេលថ្មីៗនេះ ដោយផ្អែកលើកត្តាមួយចំនួនដូចជាត្រូវបានគេយល់ថាជាប្រទេសមានកិត្យានុភាព ម៉ូដទាន់សម័យ រីករាយ ទំនើប ឬវប្បធម៌សំខាន់ទាក់ទងនឹងការកម្សាន្ត។
ខណៈពេលដែលប្រទេសកំពូលទាំង ១០ ស្ថិតនៅក្នុងទ្វីបអឺរ៉ុប រួមទាំងប្រទេសអ៊ីតាលី អេស្ប៉ាញ បារាំង និងចក្រភពអង់គ្លេស បញ្ជីនេះក៏រួមបញ្ចូលប្រទេសជប៉ុនផងដែរ (ចំណាត់ថ្នាក់ខ្ពស់សម្រាប់ភាពទំនើប និងមានកិត្យានុភាព) ប្រេស៊ីល (សម្រាប់ប្រជាជនរីករាយ និងការកម្សាន្ត) និងសហរដ្ឋអាមេរិក (សម្រាប់ភាពទំនើបនិងមានឥទ្ធិពលខាងវប្បធម៌)។
ឥឡូវនេះយើងនឹងធ្វើការលើកនិយាយទៅកាន់អ្នកដែលរស់នៅក្នុងប្រទេសដែលមានចំណាត់ថ្នាក់កំពូលទាំងប្រាំ ដែលជាឧទាហរណ៍នៃផ្នែកនៃឥទ្ធិពលវប្បធម៌ទាំងនេះ ដើម្បីស្វែងយល់ពីរបៀបដែលប្រជាជាតិរបស់ពួកគេបង្កើតផលប៉ះពាល់ជាសកល និងថាតើការរស់នៅក្នុងកន្លែងដែលកំណត់ភាពទាន់សម័យអន្តរជាតិបែបនោះតើមានសភាពបែបណា?
១. ប្រទេសអ៊ីតាលី
ម៉ាកល្បី ៗ ដូចជា វ៉ាឡែនធីណូ (Valentino), អាមម៉ានី (Armani), វើសាស៊ី (Versace) និង ហ្គូស៊ី (Gucci) អ៊ីតាលីបានពិន្ទុ ១០ យ៉ាងល្អឥតខ្ចោះរួមបញ្ចូលទាំងភាពទាន់សម័យ ដែលស្ទើរតែធ្វើឱ្យអ្នកស្រុកភ្ញាក់ផ្អើលដូចជា លូស៊ីអូ បាត់ហ្វលម៉ាណូ (Lucio Buffalmano) ស្ថាបនិកនៃប្លុក ThePowerMoves.com ដែលមកពី អាប្រិចហ្សូ (Abruzzo) ភាគខាងកើតនៃទីក្រុងរ៉ូម។
ប្រទេសអ៊ីតាលីមានឥទ្ធិពលយ៉ាងខ្លាំង នៅក្នុងអ្វីគ្រប់យ៉ាងដែលទាក់ទងនឹងរចនាប័ទ្មពីអាហាររហូតដល់គ្រឿងសង្ហារឹម ។
ជាការពិតណាស់អាហាររបស់ប្រទេសនីមួយៗ គឺត្រូវបានគេចាត់ទុកថាមានឥទ្ធិពលដែលជាផ្នែកមួយនៃវប្បធម៌ផងដែរ។ ហើយដើម្បីទទួលបានបទពិសោធន៍ពីឥទ្ធិពលធ្វើម្ហូបរបស់ប្រទេសនេះដោយផ្ទាល់ដៃ អ្នកគួរតែធ្វើដំណើរទៅកាន់រដ្ឋធានីរ៉ូ ព្រោះនៅទីនេះអ្នកអាចស្វែងយល់ទាំងរសជាតិប្រពៃណី និងរូបមន្តដែលបង្កើតដោយភាពទំនើបទាន់សម័យ។
លើសពីម្ហូបអាហារ អ៊ីតាលី គឺជាទិសដៅវប្បធម៌ដ៏គួរឱ្យចាប់អារម្មណ៍ផ្សេងទៀតសម្រាប់ជនបរទេសរួមមាន Bologna ដែលត្រូវបានគេស្គាល់ផងដែរសម្រាប់បេតិកភណ្ឌអាហារូបត្ថម្ភដ៏សម្បូរបែបរបស់វា និង Milan ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងម៉ូដដ៏ធំបំផុតរបស់ប្រទេសនេះ ប៉ុន្តែក៏មានភោជនីយដ្ឋានលំដាប់កំពូលជាច្រើន និងសហគមន៍ជនបរទេសដ៏រស់រវើកផងដែរ។
២. ប្រទេសបារាំង
សម័យទំនើប, កិត្យានុភាព និង ម៉ូដទាន់សម័យ គឺជាផ្នែកទាំងអស់ដែលប្រទេសបារាំងទទួលបានពិន្ទុខ្ពស់ ហើយភាសាបារាំង ជឺ នីស ស៊ី គ័រ ('je ne sais quoi') គឺជាអ្វីដែលមនុស្សជុំវិញពិភពលោកព្យាយាមយកតម្រាប់តាម។
ថ្វីត្បិតតែទីក្រុងប៉ារីស គឺជាកន្លែងជាក់ស្តែងក្នុងការទទួលយកបទពិសោធន៍ពីវប្បធម៌បារាំង ពីម៉ូដរហូតដល់អាហារក៏ដោយ ទីក្រុង បលដូ (Bordeaux) ទីក្រុង លីអន (Lyon) និង ធូលូស (Toulouse) ក៏ជាជម្រើសដ៏ល្អ និងគួរឲ្យចាប់អារម្មណ៍ដូចនឹងទីក្រុងប៉ារីសផងដែរ។ ក្នុងចំណោមទីក្រុងទាំងបីនេះ ទីក្រុង បលដូ (Bordeaux) គឺជាទីក្រុងដ៏មានកិត្យានុភាព ហើយស្រាល្អជាច្រើនត្រូវបានផលិតនៅក្នុងតំបន់នេះ ។
ទីក្រុងនេះក៏មានអគារប្រវត្តិសាស្ត្រច្រើនបំផុតក្នុងប្រទេសនិងនៅក្រៅទីក្រុងប៉ារីសផងដែរ។
ឯទីក្រុង Lyon ដែលជាទីក្រុងដែលមានប្រជាជនច្រើនជាងគេទីបីរបស់ប្រទេសបារាំង ត្រូវបានគេស្គាល់យ៉ាងច្បាស់សម្រាប់ប្រពៃណីធ្វើម្ហូបរបស់ខ្លួន ហើយបានបង្កើតមេចុងភៅលំដាប់ផ្កាយបី Michelin ជាច្រើន។
ចំណែកទីក្រុង Toulouse ដែលជារដ្ឋធានីនៃតំបន់ Occitanie ភាគខាងត្បូងរបស់ប្រទេសបារាំងដែលត្រូវបានគេស្គាល់ថា ជាទីក្រុងដែលមានប្រវត្តិសាស្រ្តរយៈពេល ២,000 ឆ្នាំរបស់ដែលលាតសន្ធឹងត្រលប់ទៅ វីស៊ីហ្គថ (Visigoths) និង Romans និងស្ថាបត្យកម្ម terracotta ពណ៌ផ្កាឈូកអមមកជាមួយនឹងការផ្តល់រហស្សនាមថា "La Ville Rose"។
ជនជាតិបារាំងមានមោទនភាពយ៉ាងខ្លាំង ចំពោះអត្តសញ្ញាណរបស់ពួកគេដែលបានផ្លាស់ប្តូររូបរាងពិភពលោក ហើយនេះរួមបញ្ចូលទាំងភាសាបារាំងផងដែរ ដែលអាចជាបញ្ហាប្រឈមសម្រាប់ជនបរទេសថ្មី។
មនុស្សភាគច្រើននៅប្រទេសបារាំងមិនចេះនិយាយភាសាអង់គ្លេសនោះទេ។
ហើយពេលខ្លះទៀត ពួកគេចេះនិយាយភាសាអង់គ្លេសប៉ុន្តែគ្រាន់តែពួកគេគ្រាន់តែមិនចង់ប៉ុណ្ណោះ។
ហើយជនបរទេសនឹងត្រូវសម្របខ្លួនជាមួយប្រទេសបារាំង ពីព្រោះប្រជាជនបារាំងនឹងមិនខិតខំប្រឹងប្រែងសម្របខ្លួនជាមួយជនបរទេសនោះទេ។
៣. សហរដ្ឋអាមេរិក
អាមេរិក ទទួលបានពិន្ទុខ្ពស់សម្រាប់ភាពទំនើប និងឥទ្ធិពលក្នុងការកម្សាន្តភាពយន្ត តន្ត្រី និងកម្មវិធីទូរទស្សន៍របស់សហរដ្ឋអាមេរិកត្រូវបានរីករាយទូទាំងពិភពលោក។
សូម្បីតែនៅពេលដែលប្រទេសមួយផ្សេងទៀតធ្វើអ្វីមួយមុនគេ ដូចជាប្រភេទទូរទស្សន៍ការពិតដែលបានចាប់ផ្តើមនៅក្នុងចក្រភពអង់គ្លេស សហរដ្ឋអាមេរិកត្រូវបានគេស្គាល់ថាធ្វើឱ្យវាកាន់តែធំ និងពេញនិយមទូទាំងពិភពលោក។
ឧស្សាហកម្មបច្ចេកវិទ្យារបស់ប្រទេសនេះដែលមានដូចជា Facebook, Twitter, Google និង Amazon ក៏បានបន្សល់ទុកនូវសញ្ញាណរបស់ខ្លួនផងដែរ ដោយមានមនុស្សរាប់លានអ្នកធ្វើអន្តរកម្មជារៀងរាល់ថ្ងៃជាមួយនឹងសេវាកម្ម និងបណ្តាញសង្គមដ៏ពេញនិយមទាំងនេះ។ ទីក្រុងញូវយ៉ក គឺជាទីក្រុងធំជាងគេរបស់ប្រទេសអាមេរិក។
៤. អេស្ប៉ាញ
នៅពេលដែលប្រទេសមួយក្នុងចំណោមប្រទេសដែលសម្បូរទៅដោយអ្នកជោគជ័យ និងចក្រភពដ៏ធំបំផុតរបស់ពិភពលោក អេស្បាញបានបន្សល់ទុកនូវសញ្ញាណដ៏យូរអង្វែងមួយនៅទូទាំងភូមិសាស្ត្រចាប់ពីអាមេរិកខាងត្បូងរហូតដល់ឥណ្ឌូខាងកើត។
បន្ទាប់ពីចិន ភាសាអេស្ប៉ាញគឺជាភាសានិយាយច្រើនជាងគេទីពីរក្នុងពិភពលោក នៅពេលវាស់ស្ទង់ដោយអ្នកនិយាយដើមកំណើត ហើយភាពខ្លាំងនៃភាពយន្ត ទូរទស្សន៍ និងតន្ត្រីដែលនិយាយភាសាអេស្ប៉ាញបានជួយជំរុញប្រទេសនេះឱ្យឈានទៅដល់កំពូល។
៥. ចក្រភពអង់គ្លេស
អង់គ្លេស ជាប្រទេសមួយដែលបានជាប់ចំណាត់ថ្នាក់ខ្ពស់សម្រាប់ប្រទេសដែលមាន កិត្យានុភាព ហើយអ្នកដែលរស់នៅចក្រភពអង់គ្លេសមានមោទនភាពចំពោះសមត្ថភាពរបស់ពួកគេក្នុងការរួមបញ្ចូលគ្នានូវក្រមសីលធម៌ការងារដ៏រឹងមាំ ភាពច្នៃប្រឌិត និងការបើកចំហរក្នុងការផ្លាស់ប្តូរដើម្បីបង្កើតការច្នៃប្រឌិតថ្មី។
ឥទ្ធិពលនិងភាពបត់បែននៃភាសាអង់គ្លេសបានអនុញ្ញាតឱ្យចក្រភពអង់គ្លេសរីកចម្រើនជាកន្លែង ដែលមនុស្សមកដើម្បីបង្កើតអនាគតថ្មី។
ក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុរបស់ប្រទេស ទីក្រុងឡុងដ៍នៅតែជាគោលដៅកំពូលសម្រាប់ជនបរទេសដែលកំពុងធ្វើការ។ ទោះបីជាទីក្រុងនេះទទួលរងពីការកង្វះលំនៅឋាន តម្លៃសមរម្យក៏ដោយ សារមន្ទីរ កន្លែងប្រគុំតន្ត្រី និងរោងមហោស្រពដ៏សម្បូរបែបរបស់វា បានផ្តល់នូវបរិយាកាសត្រឹមត្រូវដើម្បីរក្សាអ្នកស្រុកនៅផ្នែកចុងក្រោយនៃវប្បធម៌របស់ប្រទេសខ្លួន។