រុស្ស៊ី៖ បើយោងទៅតាមគេហទំព័រ Hindustan Times បានឲ្យដឹងថា ក្មេងស្រីវ័យជំទង់ជនជាតិរុស្ស៊ីអាយុ ១៧ ឆ្នាំម្នាក់ ត្រូវបានបាត់បង់ជីវិតដោយសារតែការវាយប្រហារដ៏គួរឲ្យរន្ធត់ដោយសារតែ សត្វជ្រូកនៅឯកសិដ្ឋានដែលត្រូវបានគ្រប់គ្រងដោយគ្រួសាររបស់នាង។
បើតាមប្រភព មុនពេលកើតមាននូវហេតុការណ៍ដ៏តក់ស្លុតនេះ បានឲ្យដឹងថា ក្មេងស្រីដែលមានអាយុ ១៧ ឆ្នាំនេះ ត្រូវបានអ្នកជិតខាងរបស់នាងរំលោភ និងវាយធ្វើបាបយ៉ាងដំណំរហូតទាល់តែនាងសន្លប់បាត់បង់ស្មារតី រួចក៏បានយកនាងទៅទុកចោលនៅឯកសិដ្ឋានចិញ្ចឹមជ្រូកដែលត្រូវបានគ្រប់គ្រងដោយគ្រួសាររបស់ក្មេងស្រីនេះ ដើម្បីឲ្យជ្រូកស៊ីនាងទាំងរស់ ដែលជាហេតុបណ្ដាលនារីវ័យក្មេងម្នាក់នេះ ស្លាប់យ៉ាងអាណោមអាធ័មជាទីបំផុត។
បើតាមការសារភាពរបស់អ្នកជិតខាង ដែលជាជនបង្កបានឲ្យដឹងថា មូលហេតុដែលខ្លួនគេបានប្រព្រឹត្តនូវទង្វើដ៏ព្រៃផ្សៃនេះ ក៏ព្រោះតែរូបគេពិតជាមានការខឹងសម្បារ និងបានមានការឈ្លោះប្រកែកគ្នាជាមួយនឹងម្ដាយឪពុករបស់ក្មេងស្រីរងគ្រោះខាងលើ ហើយបន្ទាប់ពីមានការរកាំរកូសគ្នាបែបនេះហើយ ដោយឃើញឪកាសល្អឆ្លៀតពេលដែលឪពុកម្ដាយក្មេងស្រីរងគ្រោះខាងលើមិននៅផ្ទះ ជនបង្កហេតុដែលជាអ្នកជិតនេះក៏បានលបលួចចូលថាបម្រុងនឹងទៅបំផ្លាញកសិដ្ឋានចិញ្ចឹមជ្រូក របស់ឪពុកម្ដាយក្មេងស្រីកើតហេតុខាងលើ ប៉ុន្តែនៅពេលដែលក្រឡេកឃើញក្មេងស្រីអាយុ ១៧ ឆ្នាំម្នាក់នេះនៅតែឯងរូបគេក៏បានបង្វែរគោលដៅ ដោយទៅចាប់ក្មេងស្រីរងគ្រោះខាងលើវាយធ្វើបាបនិងបានចាប់រំលោភរហូតធ្វើឲ្យនាងសន្លប់បាត់បង់ស្មារតី រួចក៏បានទុកនាងនៅក្នុងកសិដ្ឋានឲ្យជ្រូកយ៉ាងច្រើនមកវាយប្រហារ និងស៊ីនាងរហូតដ៏អស់ជីវិតយ៉ាងគួរឲ្យរន្ធត់ក្រៃពេក។
បន្ទាប់ពីទទួលបានចម្លើយសារភាពហើយ ពេលនេះជនបង្កហេតុខាងលើក៏ត្រូវសមត្ថកិច្ចរុស្ស៊ីធ្វើការចាត់ការទៅតាមនិតិវិធីច្បាប់ផងដែរ។