2024-11-19 10:11
16

បច្ចេកវិទ្យាថ្មីអាចជាគន្លឹះសម្រាប់ឧស្សាហកម្មថាមពលនាពេលអនាគត។ ដោយអ្នកច្នៃប្រឌិតមកពីសាលាថាមពល និងវិស្វកម្មគីមី UNIST បានធ្វើការបង្កើតនូវម៉ូលេគុលថាមពលពន្លឺព្រះអាទិត្យ ដែលមានតម្លាភាពអាចបម្រើជាប្រភពថាមពលសម្រាប់ទូរស័ព្ទចល័តបាន។

ទាក់ទិនជាមួយនឹងការបង្កើតថ្មី ប្រកបទៅដោយភាពច្នៃប្រឌិតនេះគឺពិតជាវិស្វកម្មមួយដ៏គួរឲ្យចាប់អារម្មណ៍ពិតមែន។

ដោយអ្នកវិទ្យាសាសស្រ្តដែលនៅកូរ៉េខាងត្បូង អាចសាកថ្មស្មាតហ្វូនបានដោយគ្រាន់តែប្រើនូវពន្លឺថ្ងៃធម្មជាតិប៉ុណ្ណោះ ដោយការប្រើនូវ Photocell ថ្លាដែលមានទំហំ 16cm2 ។

 វាមានប្រសិទ្ធភាពខ្ពស់ពី 20% ទៅ 14.7% ដែលជាសមាមាត្រនៃការបម្លែង។ 

អ្នកស្រាវជ្រាវបានបង្កើតវិធីសាស្រ្តថ្មីមួយ ដោយអនុញ្ញាតឲ្យអ្នកបញ្ចូលថ្មដោយផ្ទាល់ពីអេក្រង់ស្មាតហ្វូន។ វាត្រូវបានគេហៅថា “បច្ចេកវិទ្យាម៉ូឌុលគ្មានថ្នេរ” និងលុបបំបាត់ចន្លោះរវាងឧបករណ៍ដោយមិនប្រើខ្សែដែក។ 

ជាមួយនឹងវិធីសាស្រ្តនេះ អ្នកអាចផ្គត់ផ្គង់ថាមពលដោយផ្ទាល់ពីកញ្ចក់អគារ រថយន្ត និងឧបករណ៍ចល័តតាមរយៈថាមពលពន្លឺព្រះអាទិត្យដែលមានតម្លាភាពរបស់វា។

ប្រភេទថ្មីនៃ Photocell និងម៉ូឌុលដែលបង្ហាញពីប្រសិទ្ធភាពខ្ពស់ និងស្រដៀងទៅនឹងកញ្ចក់នៅក្នុងតម្លាភាពរបស់វា។ 

វាអាចដំណើរការទៅបានដោយការអនុវត្តក្នុងការរចនាទំនាក់ទំនងទាំងអស់ត្រឡប់មកវិញដោយការដាក់នូវធាតុផ្សំទាំងអស់នៃថាមពលពន្លឺព្រះអាទិត្យនៅលើបន្ទះខាងក្រោយ។

លោកសាស្រ្តាចារ្យ Kwanyong So ដែលជាអ្នកដឹកនាំក្រុមស្រាវជ្រាវបាននិយាយថា “យើងគ្រោងនឹងបន្តការស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យកោសិកាពន្លឺព្រះអាទិត្យដែលមានតម្លាភាព អាចក្លាយជាបច្ចេកវិទ្យាសំខាន់ក្នុងឧស្សាហកម្មថាមពលស្អាតនាពេលអនាគត”។