2024-02-12 04:02
589

ការបែកញើសគឺជាបាតុភូតសរីរវិទ្យាធម្មតាមួយ ដែលវាកើតឡើងនៅពេលរាងកាយទទួលកម្តៅ ឬកំពុងសកម្ម។ ប៉ុន្តែប្រសិនវាកើតមាននូវអាការៈចម្លែក ដោយបែកញើសញឹកញាប់តែត្រង់ផ្នែក ៤ នេះ នៃរាងកាយ នោះវាជាសញ្ញាព្រមានពីបញ្ហាសុខភាពទៅវិញ ហើយអ្នកគួរតែប្រញាប់ទៅរកពេទ្យពិគ្រោះយោបល់ជាបន្ទាន់៖

 ១) បែកញើសនៅកញ្ចឹងក

 ជាធម្មតាការបែកញើសខ្លាំងតែលើផ្នែកកញ្ចឹងក វាជាសញ្ញាព្រមានពីជាតិស្ករក្នុងឈាមចុះទាប។ ជាទូទៅអ្នកជំងឺទឹកនោមផ្អែម ច្រើនតែមានបញ្ហាកង្វះជាតិស្ករក្នុងឈាម នោះក៏ដោយសារមុខងារលំពែងរបស់ពួកគេដំណើរការលែងបានល្អដូចមុន ហើយអ្នកត្រូវតែប្រញាប់ដោះស្រាយដោយរកអ្នកជំនាញពិគ្រោះយោបល់លើបញ្ហានេះ។

 អ្នកអាចសង្កេតមើលបាន អាការៈនៅពេលបែកញើសច្រើននៅផ្នែកក្រោយកញ្ចឹងក វាក៏នាំឲ្យអ្នកឆាប់ស្លន់ ឆាប់ភិតភ័យ ហើយចុះខ្សោយលឿនមួយរំពេច។

 ២) ពាក់កណ្ដាលរាងកាយបែកញើស ពាក់កណ្ដាលរាងកាយស្ងួត

 នេះជាសញ្ញាគ្រោះថ្នាក់ខ្លាំងណាស់ ដែលអាចវិវត្តទៅរកជំងឺ Hemiplegia ក៏ដូចជាជំងឺដាច់សរសៃឈាមខួរក្បាល។ ប្រសិនណាវាមានអាការៈបែកញើសបែបហ្នឹង ហើយវិលមុខ ឈឺក្បាល ក្អួតចង្អោរដល់សន្លប់ អ្នកត្រូវតែប្រញាប់ទៅរកពេទ្យជាបន្ទាន់ ជៀសវាងការប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិត៕

 ៣) បែកញើសដៃនិងជើងច្រើន

 អ្នកដែលឧស្សាហ៍បែកញើសដៃនិងជើងខុសប្រក្រតី នោះមកពីអ្នកទទួលទានហួសប្រមាណនូវអាហារដែលមានជាតិផ្អែម ក៏ដូចជាភេសជ្ជៈ និងគ្រឿងស្រវឹង។ ជាការល្អ អ្នកគួរទម្លាប់មកទទួលទានឲ្យបានច្រើននូវគ្រាប់សណ្ដែក និង តែបៃតងវិញ។

 យ៉ាងណានៅពេលដែលអ្នកមានសភាពគ្រុនក្ដៅ ឬរាងកាយខ្សោះជាតិទឹកក៏ងាយនឹងធ្វើឲ្យបែកញើសដៃផងដែរ។

 ៤ ) ក្បាលបែកញើសច្រើន

 ជាទូទៅការបែកញើសខ្លាំងនៅផ្នែកក្បាល វារមែងកើតឡើងពេលដែលអ្នកកំពុងទទួលទានរបស់ហឹរឬក្ដៅអ្វីមួយជាបន្តបន្ទាប់ ជួនខ្លះទៅ អាចថាពេលអ្នកស្ថិតនៅកន្លែងហប់ខ្យល់ណាមួយ។

 ការដែលអ្នកបន្តស្ថានភាពបែបនេះ វាអាចឲ្យអ្នកវិវត្តទៅរកជំងឺផ្ដាសាយ គ្រុនក្ដៅ និងជំងឺមួយចំនួនផ្សេងទៀត។ អ្នកគួរតែកំណត់បរិមាណបរិភោគឲ្យបានសមរម្យ និងទទួលទានទឹកឲ្យបានច្រើន ហើយកាត់បន្ថយអាហារប្រៃនិងហឹរ។