ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧត្តុនិយម បានប្រកាសអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ របបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា បានថយឥទ្ធិពល។
ស្ថានភាពបែបនេះ នឹងធ្វើឱ្យប្រទេសកម្ពុជាចុះត្រជាក់ដល់ ១៩ អង្សាសេ ហើយតំបន់ខ្ពស់រាប នឹងអាចចុះត្រជាក់ដល់ ១៨ អង្សាសេ ចាប់ពីថ្ងៃទី៣០ ខែមករា រហូតដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ។
១- តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា ១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសឦសាន និងឧត្តរមានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។
២- តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា ១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសឦសាន និងឧត្តរមានល្បឿនមធ្យម៣ម៉ែត្រ /វិនាទី។
៣- តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២០°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។
ក្រសួងធនធានទឹកបានបញ្ជាក់ថា៖ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,២៥ ម៉ែត្រ៕