កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២៥ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានស្តីបន្ទោសដាក់អតីតប្រធានាធិបតីលោក ចូបាយដិន និងគោលនយោបាយភាពចម្រុះ សមធម៌ និងការបញ្ចូលនយោបាយ (DEI) បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក បានបុកគ្នាកាលពីយប់ថ្ងៃពុធ ជាមួយនឹងឧទ្ធម្ភាគចក្ររបស់កងទ័ពមួយគ្រឿង ខណៈដែលចុះនៅព្រលានយន្តហោះជាតិ Ronald Reagan រួចធ្លាក់ចូលក្នុងទន្លេ Potomac ក្បែរទីក្រុងវ៉ាស៊ីនតោន ឌីស៊ី។
នៅក្នុងសន្និសីទសារព័ត៌មាន លោក Trump ក៏បានលើកឡើងថា៖ «មនុស្សដែលគ្មានសមត្ថភាពគ្រប់គ្រាប់ ត្រូវបានជួលឱ្យធ្វើជាអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស នៅក្រោមរដ្ឋបាលរបស់ លោក Obama និង លោក Biden។ លោក Trump បានព្យាយាមស្តីបន្ទោសអ្នកកាន់តំណែងមុននៃគណបក្សប្រជាធិបតេយ្យរបស់គាត់ ចំពោះសោកនាដកម្មនេះ»។
នៅពេលត្រូវបានសួរថា តើមានភស្តុតាង ដើម្បីគាំទ្រការអះអាងរបស់គាត់ដែលថា ការគ្រោះថ្នាក់ផ្លូវអាកាសយន្តហោះបុកជាមួយឧទ្ធម្ភាគចក្រ គឺមកពីលទ្ធផលនៃការដឹកនាំគោលនយោបាយចម្រុះឬ? លោក Trump មិនបានផ្តល់ភស្តុតាងណាមួយជាក់លាក់នោះទេ ហើយបាននិយាយថា «គាត់មានសុភវិនិច្ឆ័យលើរឿងនេះ»។
លោកប្រធានាធិបតីអាមេរិក លោក ដូណា ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា៖ «វាគ្រាន់តែអាចដោយសារតែគោលនយោបាយ DEI»។ លោកបន្ថែមទៀតថា៖ «គាត់ចង់បានការបកស្រាយភ្លឺមួយប្រាកដប្រាជា និងច្បាស់លាស់បំផុតសម្រាប់អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស»។
បន្ទាប់ពីការឡើងកាន់តំណែងរបស់ លោក Trump កាលពីថ្ងៃទី២០ ខែមករា លោកបានលុបចោលយ៉ាងឆាប់រហ័សនូវគោលនយោបាយ DEI របស់រដ្ឋបាលលោក Biden ដោយនិយាយថា «លោកនឹងបញ្ចប់គោលនយោបាយរបស់រដ្ឋាភិបាល ដែលព្យាយាមធ្វើឱ្យសង្គមមានភាពចម្រុះជាតិសាសន៍ និងយេនឌ័រទៅក្នុងគ្រប់ទិដ្ឋភាពនៃជីវិតសាធារណៈ និងឯកជន និងបង្កើតសង្គមដែលងងឹង»។
នៅក្នុងបញ្ជាប្រតិបត្តិស្តីពីសុវត្ថិភាពអាកាសចរណ៍ ដែលបានចុះហត្ថលេខា នៅថ្ងៃទី២១ ខែមករា លោក Trump បាននិយាយថា៖ «រដ្ឋបាលអាកាសចរណ៍សហព័ន្ធបានក្បត់បេសកកម្មរបស់ខ្លួន ដោយការកើនឡើងការរើសអើងដ៏គ្រោះថ្នាក់លើឧត្តមភាព ដោយលើកហេតុផលថា ភាពចម្រុះខុសច្បាប់ និងការរើសអើងសមធម៌ និងការរួមបញ្ចូលនយោបាយ (DEI ) ការជួល រួមទាំងផ្អែកលើពូជសាសន៍ ភេទ ពិការភាព ឬលក្ខណៈវិនិច្ឆ័យផ្សេងទៀត ក្រៅពីសុវត្ថិភាពរបស់អ្នកដំណើរតាមក្រុមហ៊ុនអាកាសចរណ៍ និងឧត្តមភាពការងារ សមត្ថភាព និងគុណវុឌ្ឍិសរុប ធ្វើឱ្យប៉ះពាល់ដល់ជនជាតិអាមេរិកទាំងអស់»។
មេដឹកនាំជនជាតិភាគតិចរបស់ព្រឹទ្ធសភា លោក Chuck Schumer ភ្លាមៗបានប្រតិកម្មទៅនឹងការលើកឡើងរបស់ប្រធានាធិបតី ដូណា ត្រាំ ដែលបានលើកឡើងថា៖ «វាជារឿងមួយសម្រាប់អ្នកវិភាគលើបណ្តាញអ៊ីនធឺណិត ដើម្បីបំផុសទ្រឹស្តីនេះ។ វាជារឿងមួយទៀត សម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងការបញ្ចេញនូវការប៉ាន់ស្មានដែលទំនេរទោះបីជាជនរងគ្រោះនៅតែត្រូវបានគេរកឃើញជាបន្តបន្ទាប់ក៏ដោយ»។
សូមបញ្ជាក់ថា ការស៊ីបអង្កេតទៅលើគ្រោះថ្នាក់ខាងលើនេះ ត្រូវបានដឹកនាំដោយក្រុមប្រឹក្សាសន្តិសុខដឹកជញ្ជូនជាតិសហរដ្ឋអាមេរិក (NTSB )៕