រដ្ឋមន្ត្រីការពារជាតិស៊ុយអែត បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ នៅប្រទេស Nordic ថា ស៊ុយអែតបានយល់ព្រមបរិច្ចាគកញ្ចប់ជំនួយដ៏ធំបំផុតរបស់ខ្លួនដល់អ៊ុយក្រែន រហូតមកដល់ពេលនេះ ដែលមានតម្លៃ ១៣.៥ ពាន់លានក្រោន ស៊ុយអែត ស្មើនឹង ១.២៣ ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមចេញផ្សាយរបស់សារព័ត៌មាន រ៉យទ័រ។
រ៉យទ័រ បានរាយការណ៍ឱ្យដឹងថា៖ «កញ្ចប់ជំនួយនេះ គឺជាជំនួយលើកទី១៨ របស់ប្រទេសស៊ុយអែត ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមការឈ្លានពានទ្រង់ទ្រាយធំលើប្រទេសអ៊ុយក្រែន កាលពីឆ្នាំ២០២២»។
លោក Pal Jonson (ប៉ាល់ ចុនសុន) រដ្ឋមន្ត្រីការពារជាតិ បានប្រាប់សន្និសីទកាសែតមួយថា៖ «ឥឡូវនេះ រដ្ឋាភិបាលកំពុងចរចាជាមួយអ្នកផ្គត់ផ្គង់ នៅប្រទេសស៊ុយអែត និងអឺរ៉ុប ដើម្បីផ្គត់ផ្គង់សម្ភារៈដែលមានអាទិភាព ដូចជា កាំភ្លើងធំ ទូកប្រយុទ្ធ រថយន្តយោធាធន់ធំ និងយន្តហោះគ្មានមនុស្សបើកបន្ថែមទៀត ឱ្យទៅអ៊ុយក្រែម»៕