2025-02-03 09:33
4

កំពង់ស្ពឺ៖ ក្រុមក្មេងទំនើង០២ក្រុម មានគ្នាជាច្រើននាក់ បានឆាកប្រយុទ្ធយកឈ្នះចាញ់បង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលរាត្រី ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថអន្តរាគមន៍ ចុះបង្ក្រាបដោយឃាត់ខ្លួនបានទាំងអស់សរុបចំនួន ១០ នាក់ រួចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ប្រតិបតត្តិការនេះ អនុវត្តនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ២៣និង២៨នាទី កម្លាំងអាវុធហត្ថ នៃមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានធ្វើឃាត់ខ្លួនក្មេងទំនើង ចំនួន ០២ក្រុម មានគ្នាចំនួន ១០ នាក់ ពាក់ព័ន្ធករណី ហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា ស្ថិតនៅចំណុច ផ្លូវជាតិលេខ៤ មុខវិទ្យាល័យ សុខា ផល្លី ភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

អាវុធហត្ថបានឱ្យដឹងថា ក្រុមទី០១ មានគ្នាចំនួន ០៥ នាក់ រួមមាន៖ទី១- ឈ្មោះ ស៊ឹម រិទ្ធី ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរ កម្មករសំណង់, ទី២- ឈ្មោះ ចក់ ណារ៉ាត់ ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរ កម្មករសំណង់, ទី៣- ឈ្មោះ ផេង សុឃៀង ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរ កម្មករសំណង់, ទី៤- ឈ្មោះ យ៉ន កុសល់ ភេទប្រុស អាយុ ២០ឆ្នាំ មុខរប រកសិករ និង ទី៥- ឈ្មោះ រិទ្ធ ភារម្យ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ បើកបរ។

ចំណែកក្រុមទី០២ មានគ្នាចំនួន០៥នាក់ដូចគ្នា៖ ទី១- ឈ្មោះ យន វិសាល ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ កសិករ, ទី២- ឈ្មោះ សឿន ផាក់ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កសិករ, ទី៣- ឈ្មោះ ស៊ុយ សៅដេត ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ កសិករ, ទី៤- ឈ្មោះ ប៉ឹង ដារ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កសិករ និង ទី៥-ឈ្មោះ ចាន់បូរ សេងហ៊ី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កសិករ។ ចំពោះចាប់យកវត្ថុតាងរួមមាន៖ ម៉ូតូ សរុបចំនួន ០៥ គ្រឿង។

បច្ចុប្បន្នក្មេងទំនើងទាំងពីរក្រុម រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ៕