ភ្នំពេញ៖ ថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យលោក អេឌី ពីរ៉ាត (Eddy Pirard) អគ្គនាយក និងជានាយកប្រតិបត្តិក្រុមហ៊ុន JT international ចូលជួបសម្ដែងការគួរសមនៅ វិមានព្រឹទ្ធសភា រាជធានីភ្នំពេញ៕