2025-02-16 11:47
50

(បាត់ដំបង)៖ ក្មេងស្រីម្នាក់ត្រូវបានម្តាយកា.ប់ជាច្រើនកាំបិតបណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៣និង២០ នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រុមទី០៨ ភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។

ប្រភពបឋមនៅកន្លែងកើតហេតុបានអោយដឹងថា ករណីឃាតកម្មខាងលើនេះបង្កដោយជនសង្ស័យជាម្តាយបង្កើតឈ្មោះ តួ សុភា អាយុ ៣០ឆ្នាំ (មានជម្ងឺសរសៃប្រសាទ) មុខរបរនៅផ្ទះ មានទីលំនៅចំណុចកើតហេតុខាងលើ បានធ្វើសកម្មភាពដោយយកកាំបិតប៉័ងតោកាប់ទៅលើកូនស្រីបង្កើតឈ្មោះ ហឿម ស្រីម៉ាច អាយុ ២ឆ្នាំ ចំកញ្ចឹងក និងជើងបណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែង ។

ក្រោយពេលកើតហេតុជនសង្ស័យជាម្តាយខាងលើ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ធ្វើការឃាត់ខ្លួនយកទៅធ្វើការសាកសួរ ដោយឡែកសាកសពជាកូនបង្កើតត្រូវបានកម្លាំងជំនាញចុះពិនិត្យ ធ្វើកោសល្យវិច្ឆ័យនិងប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕