2025-02-19 15:47
33

រាជធានីភ្នំពេញ គឺជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ជាមួយគ្នានោះថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ភ្នំពេញ បានខិតខំប្រឹងប្រែងយកចិត្តទុក ដាក់ក្នុងការអភិវឌ្ឍ គ្រប់ហេដ្ឋារចនាសម្ព័ន្ធ ឲ្យមានការរីកចម្រើនឡើងជាលំដាប់ផងដែរ​នោះ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលមានអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ជាអគ្គនាយក បានចូលរួមចំណែកលើកកម្ពស់សោភ័ណ្ឌភាព តាមដងផ្លូវសាធារណៈឲ្យកាន់តែមានភាពទាក់ទាញ និងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញក្នុងការលើកកម្ពស់សោភ័ណភាពឲ្យកាន់តែមានលក្ខណស្រស់បំព្រងនោះ ក្រុមហ៊ុនវឌ្ឍនៈប៊្រូវើរី ក៏បានដេគ័រនូវស្ទីគ័រ នៅតាមតំបន់ រមណីដ្ឋានវត្តភ្នំ តាមដងផ្លូវមាត់ទន្លេ ក៏ដូចជាផ្លូវថ្មើរជើង នានាមួយចំនួនទៀត ដែលមាន លក្ខណៈជា រចនាបទក្បាច់ខ្មែរ សុទ្ធសាត រួមមានក្បាច់ផ្ការំដួល ផ្ការច័នដែលសុទ្ធតែបង្ហាញពីប្រពៃណីវប្បធម៌ ខ្មែរយើងទាំងអស់ ក្នុងន័យលើកស្ទួយទេសចរណ៍កម្ពុជាទាំងអស់គ្នា ។ 

គូសរំលឹកដែលថាការចូលរួមរបស់ ក្រុមហ៊ុនវឌ្ឍនៈប៊្រូវើរី ពាក់ព័ន្ធទៅ និងការដេគ័រស្ទីកគ័រនៅក្នុង រាជធានីភ្នំពេញ ជាក់ស្តែងនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ នៅតាមដងផ្លូវមាត់ទន្លេ និងតាមផ្លូវថ្មើរជើងនានាជាច្រើនទៀត គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជា សាលា រាជធានីភ្នំពេញ ក្នុងការលើកកម្ពស់សោភ័ណភាព ទីក្រុងឲ្យ កាន់តែស្រស់ស្អាត ដើម្បីទាក់ទាញភ្ញៀវ ទេសចរណ៍ជាតិ អន្តរជាតិ ឲ្យចូលមកលេងកម្សាន្តរាជធានីភ្នំពេញកាន់តែច្រើនឡើងថែមទៀត ។

ជាមួយគ្នានេះ ចំពោះការរៀបចំដើម្បីតុមតែងលម្អតាមដងផ្លូវសាធារណៈ របស់ក្រុមហ៊ុនវឌ្ឍនៈប៊្រូវើរី  មិនត្រឹមតែដេគ័រប៉ុណ្ណោះទេ គឺក្រុមហ៊ុនបានគិតគូយកចិត្តទុកដាក់ថែទាំ និងការចុះត្រួតពិនិត្យ ជាប់ជាប្រចាំ ទៅលើលក្ខណៈបច្ចេកទេសយ៉ាង គត់ម៉ត់ ត្រឹមត្រូវ ពោលគឺក្រុមការងាររបស់ក្រុមហ៊ុន បានចុះទៅត្រួតពិនិត្យ រៀងរាល់សប្តាហ៍ និងគ្រប់ទីកន្លែងថែមទៀតផង ដើម្បីធ្វើយ៉ាងណាពិនិត្យទៅលើគុណភាពនិងការតុបតែង  គឺមិនមែនគ្រាន់ តែតុបតែងលម្អហើយទុកចោលមិនបានចុះទៅពិនិត្យនោះទេ ជាពិសេសចំពោះការចំណាយថ្លៃភ្លើង សំរាប់អំពូលតុងតែងលម្អនេះ គឺក្រុមហ៊ុនជាអ្នករ៉ាប់រងទាំងស្រុង។ 

គួរបញ្ជាក់ថារដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើការកែលំអរ សោភណ្ឌភាព និងអភិវឌ្ឍន៍ទីក្រុងភ្នំពេញ ឱ្យមានភាពស្រស់បំព្រងល្អស្អាត ស្របតាមគោល នយោ បាយ យុទ្ធសាស្ត្រអភិវឌ្ឍន៍ ជាតិរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា អោយក្លាយជាទីក្រុងស្អាត មានសោភណ្ឌភាពទាក់ទាញ និងលើកកម្ពស់ជីវីភាពរស់ នៅរបស់ប្រជាពលរដ្ឋ។