2023-07-12 17:11
393

ភ្នំពេញ​៖​     ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក​ថ្ងៃទី១២​ ខែកក្ដដា​ ឆ្នាំ២០២៣​ នៅចំណុចផ្លូវបេតុងក្នុងភូមិថ្មគោល២​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។ 

ស្ត្រីម្នាក់បើករថយន្តហួសផ្លូវក៏បានបើកថយមកក្រោយវិញ តែដោយរថយន្តជាប់ហ្គែរក៏ជ្រុលទៅបុកទ្វារផ្ទះប្រជាពលរដ្ឋរងការខូចខាត ហើយភ្លាមៗនោះក៏ដាក់លេខបើកទៅមុខវិញជ្រុលទៅបុកចូលផ្ទះលក់ចាបហួយមួយកន្លែងទៀតនិងរ៉ឺម៉កលក់នំបណ្តាលឱ្យស្ត្រីអ្នកលក់ចាប់ហួយរងរបួសធ្ងន់។

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញស្ត្រីម្នាក់បើករថយន្តម៉ាកព្រូស​ ពណ៌ប្រផេះ​ ពាក់ស្លាកលេខភ្នំពេញ2BV-8207ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុជាផ្លូវបំបែកជា៣ក៏ជិះហួសផ្លូវដែលត្រូវទៅបន្តិច ហើយបានបើកថយក្រោយមកវិញ តែដោយសារតែរថយន្តជាប់ហ្គែរក៏ជ្រុលទៅបុកទ្វាររបងផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យដាច់ត្រចៀកទ្វារ ភ្លាមនោះក៏ដាក់លេខទៅមុខវិញហើយរថយន្តនៅតែជាប់ហ្គែរក៏ជ្រុលបុកចូលផ្ទះលក់ចាបហួយមួយកន្លែងទៀតនិងរ៉ឺម៉កដឹកទំនិញ(នំកញ្ចប់)ដែលឈប់ដាក់អីវ៉ាន់បណ្តាលឱ្យស្ត្រីអ្នកលក់ចាប់ហួយរងរបួសជើងធ្ងន់ ហើយរថយន្តកល់ជាប់ម៉ូតូមួយគ្រឿងទៀតទៅមុខលែងរួច។ 

   ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ​ ចំណែកម្ចាស់រថយន្តបង្កបានធ្វើការសម្របសម្រួលដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕