2023-07-25 08:07
262


កំពង់ស្ពឺ៖ រថយន្តសណ្តោងរ៉ឺម៉ក ០១គ្រឿង កំពុងធ្វើចរាចរណ៍សុខៗស្រាប់តែដាក់កង់រត់ចូលតូបលក់កាហ្វេមួយកន្លែង ប៉ុន្តែសំណាងល្អមិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់។


   ករណីរថយន្តដាច់កង់រត់ចូលហាងកាហ្វេនេះ កើតឡើងនៅរសៀលថ្ងែទី២៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៥និង២០នាទី ស្ថិតលើផ្លូវលេខ៤ ចន្លោះគីឡូម៉ែត្រលេខ (៤៣-៤៤) ត្រង់ចំណុច ភូមិស្នោរទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
   នគរបាលបានឲ្យដឹងថា រថយន្ត ០១គ្រឿង ម៉ាកនីសាន់ពណ៍ស ផ្លាកលេខចង្កូតស្តាំ KPS-1681 សណ្ដោងសឺមីរម៉ក ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 4A-0508 បើកបរពីទិសខាងកើតទៅទិសខាងលិចមកដល់ទីតាំងខាងលេីរថយន្ដដាច់កង់ខាងក្រោយផ្នែកខាងស្ដាំរត់ចូលតូបកាហ្វេនៅជាប់ផ្លូវជាតិលេខ៤ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ 
   នគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា អ្នកបើកបររថយន្ដមានឈ្មោះ សុន កុសល ភេទប្រុស  អាយុ ២៩ឆ្នាំ ទីលំនៅភូមិក្រាំងតាវ៉ាយ ឃុំហោងសំណំ ស្រុកឧរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ចំណែកម្ចាស់តូបកាហ្វេឈ្មោះ ស៊ុន ប៊ុនធឿន ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
   បច្ចុប្បន្ន សមត្ថកិច្ចនគរបាលចរាចរណ៍បានយករថយន្ដខាងលេីមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ដដេីម្បីធ្វេីការដោះស្រាយ និងចំណាត់ការតាមនីតិវិធីច្បាប់៕