2023-10-04 04:10
345

ស្ទឹងត្រែង៖ វត្តមាន «ត្រីប៉ាសាណាក» ជាប្រភេទត្រីទឹកសាប ធ្លាប់រស់នៅក្នុងអន្លង់អភិរក្សក្នុងដងទន្លេមេគងលើ  បានបាត់វត្តមានអស់រយៈប្រមាណ ១០ឆ្នាំត្រូវបានអ្នកនេសាទនេសាទប្រទះឃើញ ហើយមន្ត្រីជំនាញខណ្ឌជនផលទៅរដ្ឋបាលជលផលថ្នាក់ជាតិដើម្បីយកសំណាក់ទៅពិនិត្យ (DNA)។        
  
លោកស្រី សម វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលខេត្តបានបញ្ជាក់ថា:ត្រីប៉ាសាណាកមិនមែនជាត្រីខុសច្បាប់នោះទេ គ្រាន់តែជាប្រភេទត្រីកម្របាត់វត្តមានរយៈពេល ១០ ឆ្នាំមកហើយ ត្រីនេះលើកទី១ត្រូវបានគេប្រទះឃើញនៅទំនប់វារីអគ្គិសនីសេសានក្រោមពីរ ហើយលើកនេះត្រូវបានគេប្រទះឃើញនៅក្នុងដងទន្លេមេគងលើក្នុងស្រុកសៀមបូក។

«ត្រីប៉ាសាណាក» មួយក្បាលដែលប្រជានេសាទបាននេះ មានទម្ងន់ ៥.៥០គីឡូក្រាម នេសាទនេសាទបាន កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ បានទាក់ទងទៅរដ្ឋបាលជលផលថ្នាក់ជាតិដោយសារគាត់ជាបណ្ដាញរបស់ក្រុមអ្នកស្រាវជ្រាវ នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប ដើម្បីយកសំណាកទៅនោះ ព្រោះកន្លែងខ្ញុំអត់មានកន្លែងទុកការស្រាវជ្រាវពិសោធន៍( DNA) ទេមានតែខាងថ្នាក់ជាតិ។

នាយខណ្ឌជលផល បានបញ្ជាក់ថា ដើម្បីការពារត្រីដ៏កម្រនេះ លោកបានហាមប្រាមអ្នកនេសាទកុំនេសាទក្នុងអន្លង់អភិរក្ស ក្នុងគោលបំណងថែរក្សាត្រីមេពូជធំៗដែលកំពង់រស់នៅ ព្រោះវានិងបន្តពូជពងកូនឱ្យសម្បូរបែបឡើងវិញ។ លោកបន្តថា នៅតាមអន្លុងហាមឃាត់ទាំងនេះ បងប្អូនអ្នកនេសាទមានតួនាទីជួយការពារព្រោះវាជាធនធានរបស់យើងទាំងអស់គ្នា សូមកុំចូលទៅនេសាទ ហើយជួយ  រាយការណ៍ពីបទល្មើសមកមន្ត្រីជំនាញផងប្រសិនបើជួបប្រទះ សូមបងប្អូនកុំទៅនេសាទនៅក្នុងកន្លែងអភិរក្សឬក៏អន្លង់អភិរក្សនិងតំបន់ហាមឃាត់ផ្សេងៗទៀត។ 

ទោះជាឧបករណ៍ជាប្រភេទលក្ខណៈគ្រួសារក្តី ក៏នៅតែខុសច្បាប់ដែរ ក្នុងករណីដែលបងប្អូននៅតែបន្តការនេសាទ នៅកន្លែងហាមឃាត់ គឺកម្លាំងខណ្ឌរដ្ឋបាលជលផលក៏ដូចជាកម្លាំងឆ្នាំទន្លេ ឬក៏បរិស្ថានុរក្ស និងកម្លាំងសហគមន៍ និងធ្វើការឃាត់ខ្លួន ដកហូត យកឧបករណ៍ទាំងអស់នោះ រួមផ្សំនឹងមធ្យោបាយផង ដើម្បីរក្សាទុកបណ្ដោះអាសន្ន ឬក៏បំផ្លាញចោលនូវវត្ថុតាងមួយចំនួនដែលបង្កផលប៉ះពាល់ដល់ធនធានជលផល។

សូមបញ្ជាក់ថា កន្លែងអភិរក្សធនធានជលផល នៅទន្លេមេគង្គលើក្នុងខេត្តស្ទឹងត្រែង មានចំនួន ៧៩ កន្លែង មន្ត្រីខណ្ឌជលផលបានបោះពោង បាន ១៦កន្លែង ស្មើនឹង ៥៧ពោង និងបោះបង្គោលព្រំប្រទល់កន្លែង អភិរក្សជលផល ចំនួន ០១ បង្គោលបន្ថែមទៀត ដើម្បីធ្វើជាសញ្ញាហាមឃាត់៕