2023-10-07 14:24
465

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលអាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ ៕

ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើប៉ែកខាងក្រោមនៃអាងមេគង្គ ថៃ ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីបក់មធ្យម។  ចំណែក ព្យុះទី១៤ ឈ្មោះ កយនុយ” Koinu” បាននិងកំពុងបន្តដំណើរឆ្ពោះមកទិសខាងលិច ហើយនឹងទៅដល់កោះហុងកុងនៅថ្ងៃទី១១ ខែតុលា មុននឹងរលាយអស់ឥទ្ធិពល ព្យុះនេះពុំមានឥទ្ធិពលមកដល់លើកម្ពុជាទេ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
– ចាប់ពីនៅថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា នៅរាជធានីភ្នំពេញ និង បណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះក៏មានផ្នែកខ្លះមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់ លើផ្ទៃដីពី ៥០-៦០%៕
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕