ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានចេញ សេចក្តីជូនដំណឹង ស្តីអំពីកាលបរិច្ឆេទកោះប្រជុំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សនៅថ្ងៃទី 09 និង 10 ខែធ្នូ ឆ្នាំ2023 ។
ខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាល សូមគោរពជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណៈកម្មាធិការកណ្ដាលទាំងអស់ មេត្តាជ្រាបថា : គណៈអចិន្ត្រៃយ៍នៃ គណៈកម្មាធិការកណ្ដាល បានសម្រេចកោះប្រជុំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្ស នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី ៩ និងទី ១០ ខែធ្នូ ឆ្នាំ ២០២៣ (រយៈពេល ២ថ្ងៃ) នៅវិមាន ៧មករា។
អាស្រ័យហេតុនេះ សូម សម្តេច ឯកឧត្តម លោកជំទាវ មេត្តាជ្រាប និងត្រៀមលក្ខណៈ អញ្ជើញចូលរួមកុំបីខាន។ (ខុទ្ទកាល័យនឹងធ្វើលិខិតអញ្ជើញជាផ្លូវការនៅពេលក្រោយ) ៕