2023-10-16 16:36
468

(កំពត) នាថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣នេះ អាជ្ញាធរខេត្តកំពតបានររៀបចំម៉ាញឹកតុបតែងលម្អសោភ័ណភាពនៅតាមទីធ្លាសាធារណៈក្នុងក្រុងកំពតរួចជាស្រេច ជាពិសេសនៅតាមរមណីយដ្ឋាននៅក្នុងភូមិសាស្រ្តខេត្តកំពត ដើម្បីត្រៀមរៀបចំចូលរួមអបអរសាទរ​ព្រះរាជពិធីបុណ្យអុំទូក អកអំបុកសំពះព្រះខែនិងបណ្តែតប្រទីប រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២៣ខាងមុខនេះនៅព្រែកកំពង់បាយ ទៅដល់ឆ្នេរកោះស្មៅ។

 បើយោងតាមសេចក្តីជូនដំណឹងរបស់លោកនាយករដ្ឋបាលខេត្តកំពតបានប្រាប់ឱ្យដឹងថា ស្តីពីការរៀបចំកាប្រណាំងទូក ប្រពៃណីរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១០រហូតដល់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះនៅតាមបណ្តោយព្រែកកំពុងបាយ(ដល់ធ្នេរកោះស្មៅ)ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែនិងបណ្ដែតប្រទីបឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តបានឱ្យក្រុមការងារបានរៀបចំ​ម៉ាញឹកតុបតែងកែលម្អអំពូលភ្លើងនៅតាមទីធ្លាសាធារណៈនៅក្នុងក្រុងកំពត និងតាមរមណីយ​ដ្ឋានឱ្យមានសោភ័ណភាព បានសម្រេចរួចរាល់នៅមុនថ្ងៃបុណ្យអុំទូកខាងមុខនេះ។

 ជាមួយគ្នានេះ អាជ្ញាធរខេត្តកំពត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ មកពីគ្រប់មជ្ឈដ្ឋាននានា អាចមកចូលរួមលេងកម្សាន្តអបអរសាទរពិធីបុណ្យអុំទូកនៅព្រែកកំពុងបាយដល់ឆ្នេរកោះស្មៅ ស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូខេត្តកំពត ដែលធ្វើឡើង រយៈពេល ២ ថ្ងៃ គឺចាប់ពីថ្ងៃទី១០រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។

 បើតាមសេចក្តីជូនដំណឹងពីអាជ្ញាធរ សម្រាប់ខេត្តកំពត នឹងមានកម្មវិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុកនិងសំពះព្រះខែនិងបណ្ដែតប្រទីប តាមបែបប្រពៃណីសាសនា កម្មវិធីកម្សាន្ដសប្បាយៗជាច្រើន នៅក្នុងពិធីនេះមានការសម្ដែងសិល្បៈ បុរាណផ្សេងៗដូចជា ការប្រគំតន្ត្រីនៅក្នុងពិធីបុណ្យអុំទូកនេះជា វប្បធម៌ខ្មែររយៈ​ពេល២ថ្ងៃ ក្នុងពិធីបុណ្យអុំទូកជាប្រពៃណីជាតិខ្មែរចាប់ពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី១១ខែវិច្ឆិកា២០២៣ខាងមុខនេះ។(សឹង រ៉ាត់)