ភ្នំពេញ៖ «ការអនុវត្តរបបសន្តិសុខសង្គម បានបង្ហាញថា គឺ ជាការយកចិត្តទុកដាក់ជាចម្បងរបស់រាជរដ្ឋាភិបាលដើម្បីជួយបងប្អូន ប្រជាពលរដ្ឋ ទទួលបានអត្ថប្រយោជន៍ នៅក្នុងការគាំពារ គ្រោះថ្នាក់ការងារ ការថែទាំសុខភាព ការទទួលបានប្រាក់សោធនដូចមន្ត្រីរាជការសាធារណៈដែរ ដែលពីមុនមកមិនធ្លាប់អនុវត្តនោះទេ នៅក្នុងប្រវត្តិសាស្រ្ត នៃព្រះរាជាណាចក្រកម្ពុជា»។
ខាងលើនេះ ជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញចូលរួមប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស និងកម្មវិធីបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» នាព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា «កម្មវិធីរបបសន្តិសុខសង្គម តាមរបបវិភាគទានដោយស្ម័គ្រចិត្តដែលប្រកាសដាក់ឲ្យអនុវត្តនាពេលនេះ មានវិសាលភាពអនុវត្តចំពោះ ទី១- បុគ្គលស្វ័យនិយោជន៍ និងទី២- អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស រួមមាន ប្ដីប្រពន្ធ និងកូននៅក្នុងបន្ទប់ដើម្បីឲ្យបងប្អូនជាបុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស គឺ កូនមានអាយុក្រោម ១៨ឆ្នាំ ប្ដីឬប្រពន្ធអាយុក្រោម ៦០ឆ្នាំ ដោយបង់វិភាគទាន ប.ស.ស ផ្នែកថែទាំសុខភាពបាន»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា៖ ការពង្រីកវិសាលភាពនេះ ដើម្បីពង្រីកនូវតម្រូវការ និងសេចក្តីប្រាថ្នា ការចង់ក្លាយជាសមាជិក ប.ស.ស ពីសំណាក់បងប្អូន ក្នុងវិស័យសេដ្ឋកិច្ច ក្រៅប្រព័ន្ធជាពិសេសបុគ្គលស្វ័យនិយោជន៍ ព្រមទាំងសមាជិក ប.ស.ស ដែលប្រាថ្នាចង់បានការថែទាំសុខភាពដលសមាជិកក្រុមគ្រួសាររបស់ខ្លួនផង ពីព្រោះបច្ចុប្បន្ននេះ ប.ស.ស បានបានក្លាយជានិមិត្តរូបនៃសុខភាព និងការរីកចម្រើនរបស់ប្រជាជន និងបងប្អូនកម្មករ និយោជិតដែលជួយកាត់បន្ថយបន្ទុកចំណាយ ពង្រឹងស្ថេរភាព និងការព្យាករណ៍ចំណូល និងធ្វើឲ្យប្រសើរឡើងនូវសុខភាពរបស់ខ្លួន។
បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក ប.ស.ស រួមមាន ប្ដីឬប្រពន្ធ កូនក្នុងបន្ទុកអាចទទួលបានរបបសន្តិសុខសង្គមដោយគ្រាន់តែបង់វិភាគទានត្រឹមតែ ២,៦ភាគរយនៃប្រាក់ចំណូល ៦០ម៉ឺន ដែលស្មើនឹង ១៥ ៦០០៛ ប៉ុណ្ណេះ។ ការចូលរួមសមាជិករបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ទាំងរបបវិភាគទានកាតព្វកិច្ច និងរបបវិភាគទានដោយស្ម័គ្រចិត្តអនុញ្ញាតឲ្យបងប្អូននិយោជិតទទួលបានអត្ថប្រយោជន៍ជាច្រើន៕