2023-11-17 04:11
438

សៀមរាប៖ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មី » នាថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា «ការភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា-ចិន រវាងប្រជាជន នឹងប្រជាជនជារឿងកិច្ចការសំខាន់ ដើម្បីជំរុញការប្រើប្រាស់នូវទេសចរណ៍ នៅព្រលានយន្តហោះនេះឲ្យអស់លទ្ធភាព»។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា៖ បង្កលក្ខណទីតាំងព្រលានថ្មីនេះ ទៅជាចលករមួយសម្រាប់ការជំរុញការអភិវឌ្ឍផ្សេងៗទៀតនៅក្នុងតំបន់នេះតែម្តង។ ការអភិវឌ្ឍមិនមែនសម្រាប់តែក្នុងក្របខ័ណ្ឌក្រុមហ៊ុនដែលនិយោគប្រលានយន្តហោះនេះទេ គឺ ជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុង និងក្រៅប្រទេសអាចភ្ជាប់ការវិនិយោគនៅតំបន់នេះ ឲ្យទៅជាតំបន់ឧស្សាហកម្ម ព្រោះព្រលានយន្តហោះនៅហ្នឹងវានឹងជំរុញដល់ការអភិវឌ្ឍផ្សេងទៀត រួមទាំងសេវា គ្រប់ព្រលានយន្តហោះត្រូវមានសណ្ឋាគារ អាហារដ្ឋាន ទីផ្សារ....អ្វីៗជាច្រើនទៀត ធ្វើយ៉ាងណារៀបចំផែនការឲ្យបានល្អ។

សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត បានជំរុញដល់អភិបាលខេត្ត ស្រុកធ្វើយ៉ាងយកចិត្តទុកដាក់លើចំណុចខ្លាំងទាំងនេះ ហើយខេត្តសៀមរាបក៏ជាខេត្តភ្ជាប់សម្ព័ន្ធភាពជាមួយខេត្រយូណានរបស់ប្រទេសចិនដែរ។ សម្តេចធិបតីក៏ស្នើសុំឲ្យអភិបាលខេត្តយូណាន ជួយជំរុញអ្នកវិនិយោគពីខេត្តយូណាន និងទេសចរណ៍មកកំសាន្តក្នុងខេត្តសៀមរាបក៏ដូចជាមកកម្ពុជាឲ្យបានច្រើន ដើម្បីជំរុញការប្រើប្រាស់នូវទេសចរណ៍នៅក្នុងព្រលាននេះឲ្យអស់លទ្ធភាព ឲ្យអសសក្កតានុពល។

សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនងដ៏ស្អិតរមួតរវាងកម្ពុជា-ចិន រវាងប្រជាជននឹងប្រជាជនតែម្តង»៕