(កែប) ៖ នាថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះលោក សោម ចិន្ដា ប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានប្រាប់ឲ្យដឹងថាក្នុងរយៈពេលពីរថ្ងៃនៃឱកាសថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី ២៦ខែវិច្ឆិកាដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខេត្តកែប បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ បានប្រមាណ ជាង ៥៦.០១៩នាក់។
នេះបើតាមយោងតាមរបាយការណ៍របស់ លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានបញ្ជាក់ឱ្យដឹងថាមកលេងខេត្តកែបថ្ងៃឈប់សម្រាកក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូកបានមកសម្រាកលម្ហែកម្សាន្តក្នុងភូមិសាស្រ្តរមណីយដ្ឋាននានាក្នុងខេត្តកែប។
លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានបញ្ជាក់ឱ្យដឹងថា សម្រាប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ មានចំនួន ១៨.៧៣៣នាក់ និងថ្ងៃទី ២៧ខែវិច្ឆិកា មានភ្ញៀវចំនួន ៣៧.២៨៦នាក់ ដែលបានចូលមកលេងលម្ហែកម្សាន្តនៅក្នុងសហគមន៍និងរមណីយដ្ឋាននានាក្នុងភូមិសាស្ត្រនៃខេត្តកែប។(សឹង រ៉ាត់)