2023-11-28 15:52
340

ភ្នំពេញ៖ យោងតាមនិយ័តករទូរគមនាគមន៍កម្ពុជា ដែលទើបទទួលបាននៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានសេចក្ដីជូនដំណឹងស្ដីពី ការចុះរុះរើឧបករណ៍បង្កើនកម្លាំង និងឬឧបករណ៍ពង្រីកសេវា នៅតាមបុរីនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ស្ដីពីកិច្ចប្រជុំកាលពីថ្ងៃទី២ ខែវិច្ឆិកាថ្មីៗនេះ។ 

      សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ និយ័តករទូរគមនាគមន៍កម្ពុជា សូមគោរពជម្រាបជូន លោក លោកស្រីប្រធាន ក្រុមការងារ មេត្តាជ្រាបថា ប្រតិបត្តិករបង្គោលអង់តែន និងទូរស័ព្ទចល័ត បានសាងសង់បង្គោលអង់តែននិងដាក់ឱ្យ ដំណើរការរួចរាល់ហើយគិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ដូចនេះ ដើម្បីចៀសវាងការឆ្លងរំខាន ដែលធ្វើឱ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កម្រិតគុណភាពសេវាទូរស័ព្ទចល័ត និយ័តករទូរគមនាគមន៍កម្ពុជា សូមស្នើសុំ លោក លោកស្រី ប្រធានក្រុមការងារ មេត្តាជូនដំណឹងទៅម្ចាស់អភិវឌ្ឍន៍បុរី ឱ្យផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងបុរីឱ្យរុះរើ ដកចេញ និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវានិង/ឬ ឧបករណ៍ពង្រីកសេវា (Booster/Repeater) ឱ្យអស់ ដោយស្ម័គ្រចិត្តចាប់ពីថ្ងៃទី២០ ដល់៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ 

ក្នុងករណីការអនុវត្តដោយស្ម័គ្រចិត្តនេះពុំមាន ប្រសិទ្ធភាព ម្ចាស់អភិវឌ្ឍន៍បុរីត្រូវចាត់វិធានការណ៍តាមគ្រប់មធ្យោបាយក្នុងការរុះរើ ដកចេញ និងបញ្ឈប់ការប្រើប្រាស់ ឧបករណ៍ទាំងនេះនៅក្នុងបរិវេណបុរីរបស់ខ្លួនឱ្យបានមុនថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។ ដោយឡែកបណ្តាប្រតិបត្តិករ ផ្តល់សេវាទូរស័ព្ទចល័តនឹងធ្វើការកែសម្រួលទៅលើបណ្ដាញរបស់ខ្លួនដើម្បីបញ្ចប់គម្រោងទៅតាមផែនការចាប់ពី ថ្ងៃទី១០ ដល់២៥ ខែធ្នូ ឆ្នាំ២០២៣។
សូមជូនភ្ជាប់លិខិតគំរូសំណើសុំកិច្ចសហការទៅម្ចាស់អភិវឌ្ឍន៍បុរី។ សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូមលោក លោកស្រីប្រធានក្រុមការងារ មេត្តាសហការដោយអនុគ្រោះ៕