
ក្រោយអភិបាលខេត្តកំពត បានជួបសំណេះសំណាល និងបានបង្ហាញអំពីយន្តការដោះស្រាយដែល បានដាក់ចុះដោយរាជរដ្ឋាភិបាល ក្រសួងយុត្តិធម៌ និងប្រព័ន្ធតុលាការ កាលពីពេលថ្មីៗកន្លងទៅនេះ ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការទិញដី តូប ពីក្រុមហ៊ុន ជា សារ៉ន, នៅថ្ងៃចន្ទនេះពលរដ្ឋជាង២ពាន់នាក់ បានមកដាក់ពាក្យស្នើសុំទទួលយកតាមដំណោះស្រាយរបស់អាជ្ញាធរខេត្ត។
អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានជំរុញឱ្យពលរដ្ឋមកកាន់សាលាខេត្តដោយផ្ទាល់ ដើម្បីទទួល បានព័ត៌មានច្បាស់លាស់ ចៀសវាងជឿតាមការបំផុសរបស់ជនឆ្លៀតឱកាសមួយចំនួនផ្សព្វ ផ្សាយព័ត៌ មានមិនពិត។
នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាថ្ងៃបើកទទួលពាក្យស្នើសុំការដោះស្រាយដំបូង, លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានជួបសំណេះសំណាល និងបង្ហាញអំពីយន្តការការដោះស្រាយ ជំហានទី១ ដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនិងក្រុមហ៊ុន ជា សារ៉ន នៅសាលមហាជនសាលាខេត្តកំពត ដែលមានប្រជាពលរដ្ឋជាង២ពាន់នាក់ បានមកដាក់ពាក្យស្នើសុំទទួលយកតាមដំណោះស្រាយរបស់ អាជ្ញាធរខេត្ត។
មានមតិសំណេះសំណាលនាឱកាសនោះលោក ម៉ៅ ធនិន បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិ ទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តេចតែងតែគិតគូ ជានិច្ចចំពោះសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ដោយឡែកខេត្តកំពត បញ្ហាដែលប្រជាពលរដ្ឋជាច្រើនគ្រួសារ បានរងគ្រោះដោយសារការភូតកុហកពី សំណាក់ក្រុមហ៊ុន ជា សារ៉ន សម្តេចបានគិតគូរជានិច្ច រហូតមានកិច្ចចង្អុលការដល់ក្រសួងយុត្តិធម៌ ឱ្យធ្វើការស្រាវជ្រាវកិច្ចការងារនេះ រហូតឈានដល់ដាក់ចេញនូវយន្តការដោះស្រាយជំហានទី១នេះ។
អភិបាលខេត្តបានបន្តថា សម្រាប់យន្តការជំហានទី១នេះ គឺសំដៅទៅលើបងប្អូនប្រជាពលរដ្ឋដែល បានទិញដីបង់លុយរួច ទិញតូបបង់លុយរួច ត្រូវធ្វើសំណើ និងសុំកាត់ប្លងកម្មសិទ្ធិ ចំពោះអ្នកមិនទាន់ បង់គ្រប់បន្តការបង់លុយ ចូលគណនីសាលាដំបូងខេត្តកំពត។
អភិបាលខេត្តបានបញ្ជាក់ថា កន្លងមកមុនថ្ងៃនៃការទទួលពាក្យស្នើសុំការដោះស្រាយពីប្រជាពលរដ្ឋ ក៏មានជនឆ្លៀតឱកាសមួយចំនួនបានផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងយន្តការដោះស្រាយនេះ ដែលធ្វើឱ្យបងប្អូន ប្រជាពលរដ្ឋមួយចំនួនមានភាពមិនច្បាស់លាស់ ដូច្នេះអភិបាលខេត្តក៏បានធ្វើ ការជំរុញ និងស្នើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមកសាលាខេត្តជួបក្រុមការងារដោយផ្ទាល់ ដើម្បីទទួលបានព័ត៌មានច្បាស់លាស់និងពិតប្រាកដ។
គួររំលឹកថា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះលោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធជាមួយក្រុមហ៊ុន ជា សារ៉ន និងបង្ហាញពីយន្តការដោះស្រាយ ជំហានទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្រសួងយុត្តិធម៌ និងប្រព័ន្ធតុលាការ នៅក្នុងបរិវេណវត្តអង្គចន្ទចរិយា (វត្តអង្គល្បើក) ភូមិស្រែជ្រៅ ឃុំល្បើក ស្រុកឈូក ហើយបានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលរងគ្រោះពាក់ព័ន្ធនិងក្រុមហ៊ុន ជា សារ៉ន មកដាក់ពាក្យ ស្នើសុំការដោះស្រាយចំពោះករណីទិញដី ទិញតូប នៅសាលមហាជនសាលាខេត្តកំពត។
ក្រោយពីទទួលបាននូវការបង្ហាញ នៃការដោះស្រាយជំហាន១នេះ ពលរដ្ឋទទួលអបអរសាទរ និង គោរពដឹងគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូសុខទុក្ខចំពោះពួកគាត់់៕