2023-09-04 01:09
308

មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា កុមារា-កុមារី នៅកម្ពុជាយើង និយមលេងឧបករណ៍ឡាតូឡាតូ សឹងគ្រប់ទីកន្លែង ខណៈខាងហុងស៊ុយមានចម្ងល់ថា តើសំឡេងដែលលាន់ចេញពីគ្រឿងកម្សាន្តកុមារមួយនេះ អាចធ្វើឱ្យយើងឆុងទិសស៊យឬទេ?

 ទាក់ទិនទៅនឹងរឿងនេះ បើតាមផេកហុងស៊ុយមួយដែលមានឈ្មោះ ហុងស៊ុយ បានចែករំលែកថា យើងអាចសាកគិតមើលទៅ សំឡេងដែលកើតចេញពីគ្រឿងកម្សាន្តនេះ មានកម្រិតខ្លាំងគ្រាន់បើដែរ ដូចនេះគឺមានឥទ្ធិពលស្មើជាមួយការជុសជុល ដុំ គោះ ស្វាន ដូចគ្នា។ បើកូនរបស់អ្នកលេងវា នៅទិសស៊យប្រចាំឆ្នាំ ២០២៣ គឺអាចមានហេតុការណ៍ដូចខាងក្រោមនេះ ៖

  ១. ទិសកើត ៖ អាចមានសមាជិកឈឺ

  ២. ទិសកើតឈាងត្បូង ៖ អាចមានចោរកម្ម បាត់បង់ទ្រព្យ

  ៣. ទិសកើតឈាងជើង ៖ អាចប៉ះពាល់មុខមាត់ តួនាទីការងារ

  ៤. ទិសលិចឈាងជើង ៖ អាចគ្រោះថ្នាក់ ហានិភ័យ 

 បើក្រៅពីទិសទាំង ៤ ខាងលើនេះ គឺជាទិសហេង កាន់តែលេងនៅទិសខាងក្រោមនេះ កាន់តែល្អ ៖

  ១. ទិសជើង ៖ ទំនាក់ទំនងការងារល្អ មានប្រជាប្រិយភាព

  ២. ទិសលិច ៖ ជួបមនុស្សល្អ មានអ្នកទ្រទ្រង់ការពារ 

  ៣. ទិសលិចឈាងត្បូង ៖ ចំណងស្នេហាល្អ មនោសញ្ចេតនាជ្រៅ .

  ៤. ទិសត្បូង ៖ ចំណូលមានស្ថេរភាពល្អប្រសើរ និងមានភាពចំណូលល្អឡើងវិញ .

  ៥. ចំកណ្ដាលផ្ទះ ៖ ជួយឱ្យកូនៗមានចំណេះដឹងល្អ ស្មារតីសមាជិកគ្រួសារល្អឡើងវិញ អ្នករកស៊ីគិតឃើញអ្វីវិញ ..

 គណនីផេក ហុងស៊ុយ បានបញ្ជាក់ឱ្យដឹងទៀតថា ចំពោះដំណោះស្រាយ គឺអាចយកគ្រឿងកម្សាន្តនេះ «យកអាពីរគ្រាប់ ដែលគោះគ្នានោះ» ទៅត្រាំទឹកអំបិល ឱ្យបាន ៨ នាទី ហើយឱ្យកូនលេងទៀតចុះ លែងអីហើយ កាត់បន្ថយបាន ៨០% ។ ទឹកអំបិល ទឹក 500ml «ស្នើទឹកសុទ្ធមួយដប» លាយជាមួយអំបិលគ្រោះ ២-៣ ស្លាបព្រាបាយ កូរឱ្យរលាយអស់ អាចត្រាំបានហើយ។ បញ្ជាក់ហាមឱ្យទឹកអំបិលនោះប៉ះសាច់ដៃ ឬរាងកាយរបស់អ្នក៕