2024-02-12 12:02
145

កោះកុង៖ សក្កតានុពលរបស់ «កោះខ្មោច» ឬហៅថា «កោះសាមិត្ត» ស្ថិតក្នុងភូមិសាស្ត្រប្រជុំកោះស្តេច ក្នុងឃុំកោះស្តេច ស្រុកគិរីជនសារ ខេត្តកោះកំពុងបង្អួតនូវសម្រសស្រស់ស្អាត ក្នុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកចូលលេងកម្សាន្តយ៉ាងច្រើនបង្កើនចំណូលសម្រាប់ប្រជាបលរដ្ឋ និងរដ្ឋបាលស្រុកផងដែរ។

«កោះសាមិត្ត» ដែលពីមុនមានឈ្មោះដើមថា «កោះខ្មោច» ដែលមានទីតាំងក្នុងឃុំកោះស្តេច ស្រុកគីរីសាគរ មានចម្ងាយប៉ុន្មាន ២៥០គ.ម ពីរាជធានីភ្នំពេញ និង ១៤០គ.ម ពីក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង។ នេះបើតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍។

កោះនេះ គឺជាគោលដៅសក្តានុពលទេសចរណ៍ដ៏ពេញនិយមមួយរបស់ភ្ញៀវទេសចរដែលមកលេងតំបន់កោះស្តេច ដោយសារកោះនេះមានភាពអំណោយផលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការទស្សនាផ្កាថ្ម ងូតទឹកសមុទ្រ ចុះក្រោមបាតសមុទ្រ និងស្ទូចត្រីក្បែៗកោះនោះ។ 

បច្ចុប្បន្ន «កោះខ្មោច» អាចទទួលភ្ញៀវបោះតង់ ដោយមានទឹកសាប និងបន្ទប់ទឹកប្រើប្រាស់ជាទូទៅបាន ឬអាចមកស្នាក់នៅតាមរីសតនាៗក្នុងតំបន់កោះស្តេច កោះអំពិល និងអាចជួលទូកឬអូប័រ ជិះលេងកម្សាន្តជុំវិញកោះផងដែរ៕