2023-11-28 02:11
225

ផ្លែល្ហុងគឺជាផ្លែឈើមួយប្រភេទសម្បូរដោយវីតាមីន និងសារធាតុរ៉ែជាច្រើនដែលមានអត្ថប្រយោជន៍ដល់សក់ដូចវីតាមីន A វីតាមីន C វីតាមីន E បេតាការ៉ូទីន លីកូពីន ប៉ូតាស្យូម និងម៉ង់ហ្គាណែស។ សារធាតុចិញ្ចឹមទាំងនេះមានគុណសម្បត្តិជួយបំប៉នស្បែកក្បាល ការពារសក់ជ្រុះ និងពន្លឿនការដុះសក់ផងដែរ។

 លើសពីនេះ ផ្លែល្ហុងក៏សម្បូរទៅដោយអង់ស៊ីម papain ដែលមានសមត្ថភាពរំលាយប្រូតេអ៊ីន និងសារធាតុមិនល្អនៅលើស្បែកក្បាល រក្សាអនាម័យសរសៃសក់ និងមានសុខភាពល្អ។ ក្រៅពីនេះយើងក៏អាចយកផ្លែល្ហុងមកធ្វើជាម៉ាសអប់សក់បានដែរដោយវាមានអត្ថប្រយោជន៍ដូចខាងក្រោម៖

  ១. ធ្វើឱ្យសរសៃសក់ទន់រលោង

  ២. ការពារសក់ជ្រុះ

  ៣. ជួយឱ្យសរសៃសក់រឹងមាំ ភ្លឺរលោង និងមានសំណើម

  ៤. ជួយពន្លឿនការដុះសក់

  ៥. កម្ចាត់អង្គែ

  ៦. ចិញ្ចឹមស្បែកក្បាល

  ៧. បំបាត់រមាស់ស្បែកក្បាល

  ៨. កាត់បន្ថយបញ្ហាសក់បែកចុង

  ៩. ការពារសក់ស្ងួត និងខូច

 ដូច្នេះសូម ចែករំលែកពីវិធីងាយៗធ្វើម៉ាសល្ហុងសម្រាប់អប់សក់ដូចខាងក្រោមនេះ៖ ដំបូងយកផ្លែល្ហុងទុំ ១ ផ្លែមកចិតសំបក ហើយកាត់ជាបំណែកតូចៗ

 បន្ទាប់មកកិនល្ហុងឱ្យម៉ត់រួចយកទៅលាបលើសក់សើម ក្រោយមកម៉ាស្សាថ្នមៗលើស្បែកក្បាល និងសរសៃសក់ ហើយទុកចោលប្រហែល ៣០ នាទីចុងក្រោយកក់សក់ និងលាងសម្អាតដោយប្រើប្រាស់សាប៊ូដូចធម្មតា។

 យើងអាចអប់សក់ជាមួយម៉ាសល្ហុង ២ ដងក្នុងមួយសប្ដាហ៍នឹងជួយឱ្យសក់កាន់តែរឹងមាំ ភ្លឺរលោង និងមានសំណើម។ចំណាំ៖ ប្រសិនបើយើងមានស្បែកងាយប្រតិកម្មគឺគួរតែយកធ្វើសាកល្បងលើកែងដៃសិនមុនពេលប្រើវា។បើសិនឃើញថាវាមានប្រតិកម្មដូចជារមាស់ ក្រហម ឬហើម សូមបញ្ឈប់ការសាកល្បងភ្លាម៕