2024-01-31 02:01
139

សត្វតោ មិនដែលស្រែកសម្លុតអ្នកណាដើម្បីឱ្យគេខ្លាចរអាវាឡើយ វាតែងតែរក្សាភាពស្ងៀមស្ងាត់ជានិច្ច ខុសពីឆ្កែ ដែលតែងតែព្រុសកំញើញគេ ដើម្បីបង្ហាញពីភាពសម្បើម ឬឫទ្ធិអំណាចរបស់ខ្លួន ឱ្យគេមើលមកឃើញថា វាគួរឱ្យខ្លាច តែកុំភ្លេចថា ការព្រុសរបស់ឆ្កែ មានតែធ្វើឱ្យគេ ទាញដំបងដេញវាយ ឬតាមធាក់វាតែប៉ុណ្ណោះ។

ផ្ទុយទៅវិញ សត្វតោមិនដែលស្រែក ឬព្រុសបន្លាចអ្នកណាឡើយ តែព្រោះតែភាពស្ងប់ស្ងាត់របស់វា នៅពេលដែលវាគ្រហឹមម្ដងៗ អាចធ្វើឱ្យអ្នកផ្សេងខ្លាច និងតែងតែព្យាយាមចៀស មិនហ៊ានបៀត ឬបំពានវាទេ។

ដូច្នេះ ធ្វើជាមនុស្ស មិនថាអ្នកធ្វើអ្វី ចង់សម្រេចកិច្ចការងារអ្វីនោះឡើយ សូមឱ្យអ្នករក្សាភាពស្ងៀមស្ងាត់ កុំបានតែអួតអ្នកនេះ អួតអ្នកនោះ តែចុងក្រោយប្រហោងថ្លុង វាមិនសមនឹងតម្លៃនោះឡើយ។

រាល់គម្រោង កិច្ចការងារទាំងឡាយ មានតែភាពជោគជ័យនៃលទ្ធផលដែលយើងខំធ្វើទេ ដែលជាការបង្ហាញដ៏ត្រឹមត្រូវ និងសមគួរបំផុត ដែលវានឹងធ្វើឱ្យអ្នកផ្សេងអាចដឹងពីភាពខ្លាំងពូកែ និងអស្ចារ្យរបស់យើងពិតមែន។

យើងមានគន្លឹះល្អៗ ដែលនឹងអាចជួយអ្នកឱ្យក្លាយជាអ្នកជោគជ័យ ៖
១. ស្រឡាញ់ និងពេញចិត្តចំពោះអ្វីដែលអ្នកធ្វើ
- មនុស្សជោគជ័យផ្នែកហិរញ្ញវត្ថុ តែងតែរំភើបនៅពេលពួកគេធ្វើអ្វីថ្មីៗ។
- ចេះផ្គាប់តម្រូវចិត្ត ទៅតាមអ្វីដែលអតិថិជនត្រូវការ គឺជារឿងដែលង្នកមិនគួររំលង។
- កុំប្រឹងតែប្រជែងនឹងដៃគូ តែចូរផ្ដោតចំពោះផលិផល មុខទំនិញ គុណភាព និងសេវាដែលយើងអាចផ្ដល់ឱ្យអតិថិជន។
- ដឹងប្រាក់ចំណូល ចាត់ចែងប្រាក់ចំណាយ និងទុកដាក់ប្រាក់ចំណេញឱ្យបានល្អ។

២. ទៅហួសពីបទដ្ឋានអប្បបរមា
- មនុស្សជោគជ័យមិនត្រឹមតែក្រោកទៅធ្វើការ ហើយត្រឡប់ទៅផ្ទះវិញទេ។ ប៉ុន្តែពួកគេនឹងក្រោកពីព្រលឹម ខិតខំធ្វើការតាមដែលអាចធ្វើទៅបាន និងលះបង់ច្រើនជាងអ្នកដទៃ ដើម្បីសម្រេចគោលដៅដែលបានកំណត់ ដើម្បីសម្រេចផែនការដែលគេបានកត់ត្រាទុក។

3. កុំស្តីបន្ទោស ឬរិះគន់នរណាម្នាក់ដោយមិនចាំបាច់
មនុស្សជោគជ័យបង្ហាញការដឹងគុណ។ ដើម្បីធ្វើឱ្យមានអ្វីកើតឡើងចំពោះខ្លួនឯង ជាជាងបាត់បង់ពេលវេលា និងទៅស្តីបន្ទោស ឬការរិះគន់អ្នកដទៃ ដែលមិនសូវធ្វើជាមួយខ្លួនឯង ពួកគេជឿជាក់ថាប្រសិនបើពួកគេទទួលបានជោគជ័យ ពួកគេត្រូវធ្វើដោយប្រើខួរក្បាលតែមួយ និងដៃពីររបស់ពួកគេ។

៤. បង្កើតតម្លៃសម្រាប់ផលិតផល និងសេវាកម្ម
ពួកគេមិនត្រឹមតែជាអ្នកប្រើប្រាស់ផលិតផល ឬសេវាកម្មប៉ុណ្ណោះទេ។ មានតែការចូលចិត្តទេ ប៉ុន្តែក៏ជាមនុស្សដែលមានគំនិតផងដែរ ដើម្បីបង្កើតតម្លៃសម្រាប់ផលិតផល និងសេវាកម្មដែលធ្វើឱ្យអ្នកដទៃពេញចិត្ត ក្នុងការទិញផលិតផលរបស់ពួកគេផងដែរ

5. ការធ្វើផែនការរយៈពេលវែងត្រូវបានទាមទារច្រើនណាស់
មនុស្សជោគជ័យប្រកាន់ខ្ជាប់នូវផែនការហិរញ្ញវត្ថុរយៈពេលវែង។ វាត្រូវបានគេដាក់បញ្ចូលជំនួសឱ្យការចំណាយប្រាក់នៅពេលដែលវាត្រូវបានទទួល។

៦. រៀនសូត្រគ្មានទីបញ្ចប់
អ្នកមាន និងជោគជ័យតែងតែជឿជាក់លើការអប់រំ ហើយមិនដែលបញ្ចប់ការសិក្សាឡើយ។ ពួកគេតែងតែអានសៀវភៅ និងទទួលបានចំណេះដឹងទាក់ទងនឹងការងាររបស់ពួកគេ។ ហើយជារឿយៗប្រើពេលវេលាទំនេររបស់ពួកគេដើម្បីបង្កើតតម្លៃដោយអប់រំខ្លួនឯងជានិច្ច៕ប្រភពដកស្រង់ពីគេហទំព័រ៖ក្នុងស្រុក