2023-09-14 11:09
444

យោងតាមការចេញផ្សាយដោយសារព័ត៌មាននៅក្រៅប្រទេសមួយដែលមានឈ្មោះថា Sleep Standards បានប្រកាសស្វែងរកអ្នកដែលពូកែគេងយកមកធ្វើការពិសោធគេង។ ពិតជារឿងចំលែកមិនធ្លាប់លឺទាល់តែសោះ តែយ៉ាងណាវាក៏ជាឪកាសសំរាប់អ្នកខ្ចិល ហើយពូកែខាងដេក តោះចាំកាលទៀតឪកាសមាសឪកាសប្រាក់បានមកដល់ហើយ។ 

ការពិសោធនេះ មានរយៈពេល៥យប់ ដោយឲ្យបេក្ខជនម្នាក់ ដែលគេបានជ្រើសរើស គេងនៅកន្លែង៥ខុសៗគ្នា។ នៅក្នុងយប់នីមួយៗ គេនឹងតាមដានអ្នកថា តើអ្នកអាចគេងបានប៉ុន្មានម៉ោង ហើយគេងលក់ស្ងប់ស្ងល់ដែរឬយ៉ាងណា ។ ប្រសិន បើអ្នកអាចគេងបានច្រើនម៉ោង តាមដែលគេ បានកំណត់នោះ អ្នកនឹងទទួលបានទឹកប្រាក់ចំនួន ២ពាន់ដុល្លារអាមេរិក។

គួរបញ្ជាក់ថា ការគេងចំនួន៥យប់នេះ ក្នុងយប់ទី៥ ដែលជាយប់ចុងក្រោយ គេនឹងនាំអ្នកទៅគេងនៅ សណ្ឋាគារលំដាប់ផ្កាយ៥ ផងដែរ។ នេះជាការងារដែលមនុស្សគ្រប់គ្នាប្រាថ្នា ព្រោះបានគេងនៅសណ្ឋាគារប្រណិត ស្រួលខ្លួនហើយ បានលុយ២ពាន់ដុល្លារមកវិញទៀត៕