2023-09-19 11:09
408

ភ្នំពេញ ៖ កម្លាំងគណៈបញ្ចាការឯកភាពខណ្ឌមានជ័យ បានចុះនាំខ្លួនមនុស្សដែលដេកតាមទីសាធារណៈគ្មានគោលដៅពិតប្រាកដចំនួន២៣នាក់ យកទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដោយពួកគាត់តែងតែបង្កភាពអសន្តិសុខក្នុងមូលដ្ឋានប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ។ 

យុទ្ធនាការក្នុងការចាប់ប្រមូលក្រុមមនុស្សសមាសភាពមិនល្អនេះគឺធ្វើឡើងនៅវេលាថ្ងៃត្រង់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រោយអតីតឡឥដ្ឋផ្លូវ ៦០ ម៉ែត្រ និងក្នុងបរិវេណវត្តចាក់អង្រែលើ ស្ថិតក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

 ក្នុងប្រតិបត្តិការនេះ ដឹកនាំដោយលោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ និងលោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ ព្រមទាំងមន្ត្រីមូលដ្ឋានជាច្រេីនចូលរួមផងដែរ ។ ចំពោះមនុស្សទាំង ២៣ នាក់នេះគឺសុទ្ធសឹងបង្កភាពអសន្តិសុខក្នុងមូលដ្ឋានប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋទៀតផង។

ជាមួយគ្នានោះ លោក កែវ សាវឿន ជាចៅសង្កាត់ចាក់អង្រែលេី ក៏បានថ្លែងអំណរគុណដល់លោកអភិបាលខណ្ឌមានជ័យ ព្រមទាំងលោកអភិបាលរងខណ្ឌដែលដឹកនាំកម្លាំងចុះប្រមូលក្រុមមនុស្សសមាសភាពមិនល្អយកទៅអប់រំឲ្យក្លាយទៅជាមនុស្សល្អ និងចេញពីមន្ទីរអប់រំគួរចូលផ្ទះសម្បែងជួបជុំគ្រួសារវិញទើបល្អ៕