2024-10-10 10:50
100

ខេត្តប៉ៃលិន ៖ អភិបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤ នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន។ 

ការបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានការចូលរួមពីគណៈមេប្រយោគ អប្បមាទអ្នកសង្កេតការណ៍អង្គភាពប្រឆាំងអំពើពុករលួយ សិស្សានុសិស្ស ជាបេក្ខជនប្រឡង និងមានការសម្របសម្រួលដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ។

 ក្នុងឱកាសនោះ អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ បានមានប្រសាសន៍ផ្តាំផ្ញើដល់ដល់ បេក្ខជនប្រឡងទាំងអស់ត្រូវខិតខំបញ្ចេញឱ្យអស់សមត្ថភាពក្នុងការប្រឡង ដើម្បីទទួលបានលទ្ធផលល្អគ្រប់ៗគ្នា បើយើងចេះ គឺជាប់ បើបាននិទ្ទេសល្អ នឹងទទួលបានរង្វាន់លើកទឹកចិត្ត ជាពិសេសត្រូវគោរពតាមការណែនាំរបស់គណៈមេប្រយោគឱ្យបានត្រឹមត្រូវក្នុងពេលប្រឡងក្នុងការទទួលបានលទ្ធផលល្អ  ។ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និង កីឡាខេត្តប៉ៃលិន បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤នេះ ខេត្តប៉ៃលិន មានបេក្ខជនប្រឡងចំនួន ៥៦៤នាក់ស្រី ៣៤១នាក់ ស្វៃរិន ចំនួន ៥៤នាក់ ស្រី ២៤នាក់ ដោយចែកចេញជា ២ផ្នែក ក្នុងនោះផ្នែកវិទ្យាសាស្ត្រ មានចំនួន ១៥៣នាក់ ស្រី ១០០នាក់ និងផ្នែកវិទ្យាសាសស្ត្រសង្គម មានចំនួន ៤១១នាក់ ស្រី ២៤១នាក់៕