2025-01-07 14:25
23

ភ្នំពេញ៖ មន្រ្តីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានរាជធានីភ្នំពេញ ធ្វើការចុះត្រួតពិនិត្យលើផលិតផលសាច់បង្កកដែលមានដើមកំណើតពីសាច់សត្វ ស្ថិតនៅទីតាំងឃ្លាំងស្តុកសាច់បង្កកដ៏ធំមួយកន្លែង ស្ថិតនៅតាមផ្លូវលំ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ការចុះបង្ក្រាបឃ្លាំងស្តុបសាច់បង្កកខាងលើ ធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ម្សិលមិញ ដោយដកយកសំណាកគំរូចំនួន ១០ (ដប់) គំរូ បញ្ជូនមកមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីវិភាគផ្នែកគុណភាពបន្ត។

តាមប្រភពបានឱ្យដឹងថា ជាលទ្ធផលមន្រ្តីជំនាញបានពិនិត្យឃើញថាផលិតផលសាច់បង្កកមានដូចជា សាច់ថ្ពាល់ក្របី, សាច់បាងក្របី, ស្លាបមាន់, គល់ស្លាបមាន់, ភ្លៅមាន់, ជើងមាន់, ទ្រូងមាន់ ទា(ទាំងមូល), ចុងស្លាបមាន់ គឺមានអនាម័យ ព្រមទាំងសីតុណ្ហភាពរក្សាទុកសមស្របតាមលក្ខខណ្ឌតម្រូវផ្នែកបច្ចេកទេស។ 

បន្ថែមពីនោះមន្រ្តីជំនាញបានបញ្ជាក់ថា សមត្ថកិច្ចបានដកយកសំណាកគំរូចំនួន ១០(ដប់)គំរូ បញ្ជូនមកមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីវិភាគផ្នែកគុណភាពបន្តតាមនិតិវិធី៕