
ថៃ៖ នារីអាក្រាតកាយម្នាក់ បានរត់ទាំងត្រដាបត្រដួស និងពោរពេញដោយទឹកមុខភ័យខ្លាច នៅកណ្តាលផ្លូវ បង្កការភ្ញាក់ផ្អើលដល់អ្នកបើកបរជាច្រើននៅលើដងផ្លូវសុខុមវិត ប្រទេសថៃ។
កាលពីថ្ងៃទី១ ខែកញ្ញា ក្រុមជួយសង្គ្រោះមកពី Sawang Boriboon Thammasathan ទីក្រុង Pattaya បានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋម្នាក់ថា បានប្រទះឃើញស្ត្រីអាក្រាតកាយម្នាក់ បានរត់កាត់មុខរថយន្តបង្កការភ័យស្លន់ស្លោចំពោះអ្នកបើកបរនៅលើផ្លូវ Sukhumvit ត្រង់ចំណុចប្រសព្វ North Pattaya Motorway ឃុំ Nong Prue ស្រុក Bang Lamung ខេត្ត Chonburi ប្រទេសថៃ។
នៅកន្លែងកើតហេតុ គេបានប្រទះឃើញស្ត្រីម្នាក់អាយុចន្លោះ ៣៥-៤០ឆ្នាំ អាក្រាតកាយស្លៀកតែខោ និងគ្មានអាវនោះទេ ។ ស្រ្តីខាងលើបានរត់នៅម្ខាងផ្លូវដោយមានទឹកមុខភ័យខ្លាច ហើយគេមិនដឹងនោះទេថា ស្រ្តីរូបនោះមានបញ្ហាអ្វី។
ប្រទះឃើញហេតុការណ៍បែបនេះ ជាជំហានដំបូង មន្ត្រីជំនាញថៃ បាននាំស្ត្រីខាងលើទៅមន្ទីរពេទ្យបង្អែក ដើម្បីពិនិត្យរាងកាយ និងផ្លូវចិត្ត។ បន្ទាប់ពីនោះ សមត្ថកិច្ចបានចុះទៅធ្វើការស្រាវជ្រាវរួមជាមួយប៉ូលិសប៉ុស្តិ៍នគរបាលក្រុងប៉ាតាយ៉ា ដើម្បីពន្លឿនការស៊ើបអង្កេតលើមូលហេតុនៃឧប្បត្តិហេតុនេះ ដើម្បីការពារកុំឱ្យមានគ្រោះថ្នាក់បន្ថែមទៀត៕

