
ថៃ៖ នៅថ្ងៃអង្គារ ទី០២ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្រ្តីស្ដីទីថៃ Phumtham Wechayachai បានចេញមុខអះអាងថា លោកនឹងមិនរំលាយសភានោះទេ ដោយលើកហេតុផលថា “ការរំលាយសភានឹងមិនអាចដោះស្រាយបញ្ហាវិបត្តិនយោបាយបាននោះទេ”។
លោក Phumtham ក៏បានបន្ថែមថា ដោយឡែកសម្រាប់គណបក្សប្រជាជន (People's Party) ដែលជាគណបក្សប្រឆាំងរបស់ថៃ គួរតែសម្រេចចិត្តទៅថា “បេក្ខជនរូបណាដែលគេគាំទ្រ”។
នាយករដ្ឋមន្ត្រីស្តីទីថៃ Phumtham បានលើកឡើងយ៉ាងដូច្នេះធ្វើឡើងខណៈដែលគណបក្សនយោបាយប្រឆាំងនានា ជាពិសេសគណបក្សប្រជាជន បាននិងកំពុងដាក់សម្ពាធ ឱ្យមានការរំលាយសភា ដើម្បីរៀបចំការបោះឆ្នោតថ្មី៕

