2025-09-19 13:48
79

ថៃ៖ យោងតាមប្រភពក្រសួងហិរញ្ញវត្ថុជាន់ខ្ពស់មួយបានបង្ហាញថា ការប្រមូលចំណូលរបស់រដ្ឋាភិបាលថៃសម្រាប់សារពើពន្ធឆ្នាំ២០២៥ នេះ ទំនងជានឹងធ្លាក់ចុះតិចជាងគោលដៅដែលបានគ្រោងទុក ២.៨៨ ពាន់ពាន់លានបាត ដែលបានកំណត់ក្នុងឯកសារថវិការាប់សិបពាន់លានបាត។ នេះបើតាមការចេញផ្សាយពីកាសែតថៃ The Nation នៅថ្ងៃទី១៩ កញ្ញា ឆ្នាំ២០២៥។

កង្វះខាតនេះបណ្ដាលមកពីកំណើនសេដ្ឋកិច្ចយឺត ដោយការិយាល័យគោលនយោបាយសារពើពន្ធ (FPO) ថៃបានព្យាករណ៍ពីការពង្រីកផលិតផលក្នុងស្រុកសរុបបានត្រឹមតែ ២.២% ក្នុងមួយឆ្នាំប៉ុណ្ណោះ៕