
ថៃ៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១០៖០០ នាទីយប់ នៅវិមានរដ្ឋសភា លោកស្រី Rakchanok Srinok សមាជិកសភាទីក្រុងបាងកក នៃគណបក្ស Prachachon បានថ្លែងក្នុងកិច្ចពិភាក្សាស្តីពីគោលនយោបាយរបស់រដ្ឋាភិបាល ដោយបញ្ជាក់ថា ទោះបីជាពេលវេលារបស់រដ្ឋាភិបាលខ្លីក៏ដោយ វាក៏គ្រប់គ្រាន់ដើម្បីឆ្លុះបញ្ចាំងពីស្ថានភាពបច្ចុប្បន្នទាក់ទងនឹងសន្តិសុខសង្គមក្នុងប្រទេសថៃដែរ។
តាមការចេញផ្សាយពីសារព័ត៌មានស្រុកថៃ បានឲ្យដឹងថា ក្នុងសេចក្ដីថ្លែងការណ៍នៃកិច្ចពិភាក្សាស្តីពីគោលនយោបាយរបស់រដ្ឋាភិបាល លោកស្រី Rakchanok បានជំរុញឱ្យ លោក Anutin ដោះស្រាយបញ្ហាចំនួនបួនក្នុងរឿងអាស្រូវសន្តិសុខសង្គមថៃ ដោយលោកស្រីបានចំអកឲ្យនាយករដ្ឋមន្រ្តីថៃថ្មីថា "ប្រជាជនថៃស៊ីបាយមិនមែនស៊ីស្មៅទេ" ។
លោកស្រី Rakchanok បានលើកឡើងពីធម្មនុញ្ញរដ្ឋមន្ត្រីថៃ ដែលពាក់ព័ន្ធនឹងក្រសួងការងារក្នុងបញ្ហានេះ។ លោកស្រីបន្តថា ការបោះឆ្នោតឲ្យ លោក Anutin ក្លាយជានាយករដ្ឋមន្ត្រី គឺរំលាយសភា និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
សមាជិកសភាទីក្រុងបាងកក នៃគណបក្ស Prachachon បានប្រកាន់ជំហរថា លោកស្រីនឹងមិនជ្រើសរើសតែងតាំងបុគ្គលពុករលួយជារដ្ឋមន្ត្រីដាច់ខាត។
ទន្ទឹមនឹងនេះ លោកស្រី Rakchanok ក៏បានរិះគន់ការគ្រប់គ្រងការិយាធិបតេយ្យនៃមូលនិធិសន្តិសុខសង្គមថៃ ដែលមានតម្លៃជាង ២.២ ពាន់ពាន់លានបាត ដែលបង្ហាញថាគ្មានប្រសិទ្ធភាពក្នុងការបង្កើតប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់ប្រទេសថៃនោះទេ។
ហើយដោយសារតែមូលហេតុនេះហើយ បានជាលោកស្រីបង្ហើបពីមូលហេតុដែលមិនជួលអ្នកជំនាញលំដាប់ពិភពលោកឱ្យគ្រប់គ្រងមូលនិធិថា៖ «បុគ្គលិកសន្តិសុខសង្គមថៃមិនអាចអាន ឬយល់ភាសាអង់គ្លេសបានទេ»៕

