2025-11-01 00:17
34

ប្រភពសន្តិសុខបានប្រាប់ស្ថានីយព័ត៌មាន Saba របស់យេម៉ែនថា មន្ត្រីយោធា United Arab Emirates (UAE) ជាច្រើន ដែលឈរជើងនៅតំបន់ Shabwa និង Riyan ក្នុងប្រទេសយេម៉ែន ត្រូវបានបញ្ជូនទៅកាន់តំបន់ហ្គាហ្សា ដើម្បីត្រួតពិនិត្យការជ្រើសរើស និងបណ្តុះបណ្តាលទាហានស៊ីឈ្នួល ដើម្បីត្រៀបប្រតិបត្តិការនានាដែលអនុវត្តក្នុងនាមអ៊ីស្រាអែល។

ការបញ្ជូននេះត្រូវបានធ្វើក្នុងសហការជាមួយមន្ត្រីយោធាសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់អ៊ីស្រាអែលក្នុងសង្គ្រាមប្រឆាំងនឹងកម្លាំងតស៊ូប៉ាឡេស្ទីន។

គម្រោងនេះមិនមានតែការបញ្ជូនមន្ត្រីទេ ប៉ុន្តែ UAE ក៏បានជម្រុញការជ្រើសរើសទាហានស៊ីឈ្នួលពីប្រទេសអាហ្វ្រិក ដូចជា អេត្យូពី និងប្រទេសផ្សេងទៀតក្នុងតំបន់ Horn of Africa ដើម្បីចូលរួមជាមួយកងទ័ពអ៊ីស្រាអែលក្នុងសង្គ្រាមនៅហ្គាហ្សា។

មន្ត្រីទាំងនោះត្រូវបានរាយការណ៍ថា នឹងបណ្តុះបណ្តាលកងពលតូច ក្នុងវិស័យសង្គ្រាមសម័យថ្មី ដូចជា ការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងវិធីសាស្ត្រប្រយុទ្ធសម័យទំនើបផ្សេងៗ។ ការបណ្តុះបណ្តាលនេះ មានរយៈពេល ៤៥ ថ្ងៃ ដែលបង្ហាញពីបទពិសោធន៍របស់ពួកគេក្នុងការប្រតិបត្តិការយោធា នៅយេម៉ែន និងស៊ូដង់។

ការចូលរួមរបស់ UAE ត្រូវបានពិពណ៌នាថា ជាផ្នែកនៃយុទ្ធសាស្ត្រសម្ងាត់ ដើម្បីគាំទ្រអ៊ីស្រាអែល និងបង្កើនឥទ្ធិពលតំបន់របស់ខ្លួនតាមរយៈបណ្តាញទាហានស៊ីឈ្នួលអន្តរជាតិ។

ការអះអាងទាំងនេះបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ UAE ក្នុងសង្គ្រាមតំបន់ និងការប្រើប្រាស់កងទាហានស៊ីឈ្នួលជាឧបករណ៍យុទ្ធសាស្ត្រ ដើម្បីគាំទ្រអាណាចក្រ និងសម្ព័ន្ធភាពនយោបាយ។

ប្រភពដដែល ក៏បានបញ្ជាក់ពីវត្តមានមន្ត្រីអាមេរិក នៅតំបន់ដែលកំពុងត្រូវគេគ្រប់គ្រង ដើម្បីវាយតម្លៃពីការត្រៀមខ្លួនរបស់ទាហានស៊ីឈ្នួល ដែលពួកគេជឿថា ជាសញ្ញាសម្គាល់ពីផែនការប្រតិបត្តិការវាយប្រហារឡើងវិញលើប្រទេសយេម៉ែន៕