BREAKING៖ កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា - ថៃ ហាក់បីមានភាពផុយស្រួយខ្លាំងណាស់ ខណៈទាហានថៃដើរល្បាតផ្ដេសផ្ដាសជាន់មីន បណ្ដាលឲ្យផ្ទុះរងរបួសដោយខ្លួនឯង បែជាមកទម្លាក់កំហុកចោទប្រកាន់កម្ពុជាទៅវិញ នេះជាការសបញ្ជាក់ឲ្យឃើញថាប្រទេសថៃស្រេចឃ្លានសង្រ្គាម ជាងសន្តិភាព ផ្ទុះស្រលះពីកម្ពុជាទាមទារតែសន្តិភាព និងមិនបានឈ្លានពានបំពានប្រទេសជិតខាងណាមួយឡើយ ។
ជាក់ស្ដែងនៅលើទំព័ទ Facebook Page របស់កងទ័ពអាកាសថៃ បានចេញសេចក្តីប្រកាស នៅវេលាម៉ោង 4:30 រសៀល ថ្ងៃទី១០ វិច្ឆការ ២០២៥ នេះថា កងទ័ពអាកាសភូមិន្ទថៃកំពុងបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសថៃ និងកម្ពុជា និងកំពុងបញ្ចប់ការអនុវត្តកិច្ចព្រមព្រៀងទាំងអស់រវាងថៃ និងកម្ពុជា រហូតទាល់តែសកម្មភាពអរិភាពណាមួយរបស់កម្ពុជាត្រូវបានបញ្ឈប់ នេះបើតាមចេញផ្សាយដោយកាសែតថៃ Khaosod មុននេះបន្តិច។
ការបង្ហោះខ្លឹមសារបែបនេះ របស់កងទ័ពអាកាសថៃ ធ្វើឡើយស្របពេល ទាហានថៃដើរជាន់ផ្ទុះមីនបណ្ដាលឲ្យម្នាក់ដាច់ជើងស្ដាំម្នាក់ និងម្នាក់ទៀតរងរបួស ខណៈកំពុងល្បាតនៅខេត្ត Si Saket ក្បែរប្រាសាទព្រះវិហារ របស់កម្ពុជា នៅថ្ងៃទី១០ វិច្ឆការ ២០២៥ នេះ។ ជាមួយគ្នានេះនាយករដ្ឋមន្ត្រីថៃលោក Anutin ក៏បានបញ្ជាឱ្យផ្អាកកិច្ចព្រមព្រៀងទាំងអស់ជាមួយកម្ពុជា រហូតដល់មានភាពច្បាស់លាស់”។ លោកបានសង្កត់ថា ឧបទ្ទវហេតុនេះបង្ហាញថា “ការគំរាមកំហែងដល់សន្តិសុខថៃ”។ ហើយចំពោះការដោះលែងវីរៈកងទ័ពកម្ពុជាទាំង១៨ រូប ដែលថៃគ្រោងនិងធ្វើឡើយនៅទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោក Nattapon បញ្ជាក់ថា និងត្រូវពន្យារពេលដោះលែងវីរៈកងទ័ពទាំង១៨រូប ក្រោមហេតុផលថា ទាហានថៃ២នាក់ដើរល្បាត ជាន់មីន បណ្ដាលផ្ទុះធ្វើឲ្យម្នាក់ដាច់ជើងខាងស្ដាំ និងម្នាក់ទៀតរបួស ៕ 







