2024-04-05 15:05
304

រដ្ឋធានីហ្កាបូរ៉ូន (Gaborone)៖ ស្របពេលមានជម្លោះ ជុំវិញការនាំចូលពានរបរបរប្រមាញ់ដំរីនោះមក ប្រធានាធិបតីបូតស្វាណា (Botswana) លោក ម៉ូកហ្កាវីតស៊ី ម៉ាស៊ីស៊ី (Mokgweetsi Masisi) បានគំរាមកំហែងដល់រដ្ឋាភិបាលក្រុងប៊ែរឡាំង ថា ប្រទេសអាហ្វ្រិកខាងត្បូងមួយនេះ មានដំរីយ៉ាងច្រើនបំផុត រហូតមិនអាចគ្រប់គ្រងបាន ហើយខ្លួននឹងបញ្ជូនដំរីចំនួន២0 000 ក្បាល ទៅកាន់ប្រទេសអាល្លឺម៉ង់។ នេះបើតាមសារព័ត៌មានរបស់នីហ្សេរីយ៉ា Daily Post បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០២៤។

ក្រសួងបរិស្ថានអាល្លឺម៉ង់ កាលពីដើម ឆ្នាំ២០២៤ បានលើកឡើង អំពីលទ្ធភាពកំណត់ដ៏តឹងរ៉ឹង ចំពោះការនាំចូលរបស់បរបាញ់ ដោយសារតែមានការព្រួយបារម្ភ អំពីការបរបាញ់សត្វដំរី នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងមួយនេះ។

លោកប្រធានាធិបតីបូតស្វាណា បានប្រាប់ដល់សារព័ត៌មានរបស់អាល្លឺម៉ង់ Bild ថា ការហាមឃាត់នូវការនាំចូលរបរបរបាញ់ នឹងធ្វើឱ្យរបស់គាត់ កាន់តែក្រីក្រ។ ការខិតខំប្រឹងប្រែងអភិរក្ស  បាននាំឱ្យមានការផ្ទុះឡើងនូវចំនួនដំរី កាន់តែច្រើនឡើង ហើយការបរបាញ់ នឹងក្លាយជាមធ្យោបាយដ៏សំខាន់មួយ សម្រាប់ឲ្យរក្សាឱ្យហ្វូងដំរី ស្ថិតក្នុងស្ថានភាពត្រួតពិនិត្យ និង គ្រប់គ្រងបាន។

សាធារណរដ្ឋបូតស្វាណា ជាប្រទេសមួយ ស្ថិតនៅភាគខាងត្បូង នៃទ្វីបអាហ្វ្រិក ហើយប្រទេសមួយនេះ បានហាមឃាត់ការបរបាញ់សត្វដំរី នៅក្នុងឆ្នាំ២០១៤ ប៉ុន្តែអាជ្ញាធរ បានដកចេញនូវច្បាប់រឹតបន្តឹងនោះវិញ នៅឆ្នាំ២០១៩ ក្រោមសម្ពាធមកពីសហគមន៍មូលដ្ឋាន។ ប៉ុន្ដែឥឡូវ ប្រទេសអាហ្វ្រិកខាងត្បូងមួយនេះ បានចេញកូតាកាបរបាញ់ ប្រចាំឆ្នាំផងដែរ។

លោកប្រធានាធិបតី ម៉ាស៊ីស៊ី  បានប្រាប់កាសែតអាល្លឺម៉ង់ ថា ហ្វូងដំរីដ៏ច្រើនហួសប្រមាណ កំពុងតែបង្កការខូចខាតដល់ទ្រព្យសម្បត្តិ ហើយពួកវាបានចេញមករកស៊ីដំណាំ និង ជាន់ឈ្លីដល់កសិផលរបស់អ្នកស្រុក។ ប៉ុន្ដែវាងាយស្រួលណាស់ សម្រាប់អ្នកអង្គុយ នៅទីក្រុងប៊ែរឡាំង ហើយបញ្ចេញមតិ អំពីកិច្ចការរបស់យើង នៅក្នុងប្រទេសបូតស្វាណា។ យើងកំពុងតែចំណាយយ៉ាងច្រើន លើការថែរក្សាសត្វទាំងនេះ សម្រាប់ពិភពលោកទាំងមូល។ ប្រជាជនអាល្លឺម៉ង់ គួរតែរស់នៅជាមួយសត្វដំរីទាំង តាមរបៀប ដែលអ្នកកំពុងតែព្យាយាមប្រាប់យើង។ ដំរី នៅក្នុងប្រទេសបូតស្វាណា បានកើនឡើង រហូតដល់ប្រមាណ១៣ម៉ឺនក្បាល ហើយបញ្ហានេះ មិនមែនជារឿងលេងសើចនោះឡើយ»។

ប្រទេសបូតស្វាណា ក្លាយជាទីជម្រកដំរីដ៏ច្រើនបំផុត នៅលើពិភពលោក។ ប្រទេសមួយនេះ បានផ្ដល់ដំរី ចំនួន ៨ ០០០ក្បាល ដល់ប្រទេសអង់ហ្គោឡា (Angola) និង ផ្ដល់៥00ក្បាលផ្សេងទៀត ដល់ប្រទេសមូហ្សាមប៊ីគ (Mozambique) ខណៈកំពុងតែស្វែងដំណោះស្រាយ តាមអ្វីដែលលោកប្រធានាធិបតី ម៉ាស៊ីសី បានពិពណ៌នា ថា នេះជាចំនួនដំរីដ៏ច្រើនលើសលប់៕