(SAINT Petersburg)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ ទី៥ ខែមិថុនានេះបានគំរាមថាការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ របស់បណ្ដាប្រទេសលោកខាងលិច និងការអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់អាវុធទាំងនោះវាយប្រហារក្នុងទឹកដីរុស្ស៉ី គឺជាជំហានមួយដ៏គ្រោះថ្នាក់ដែលអាចជំរុញឱ្យទីក្រុងមូស្គូចាត់វិធានការដូចគ្នានេះដែរដើម្បីប្រឆាំងនឹង គោលដៅក្នុងបណ្ដាប្រទេសលោកខាងលិច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការអត្ថាធិប្បាយបែបនេះដែលលោក ពូទីន ធ្វើឡើងយ៉ាងកម្រនៅឯសន្និសីទសារព័ត៌មានជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេស កើតមានឡើង ក្រោយបណ្ដាប្រទេសលោកខាងលិចជាច្រើន ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិកបានផ្ដល់ភ្លើងបៃតងឱ្យអ៊ុយក្រែន ប្រើអាវុធលោកខាងលិចវាយប្រហារលើគោលដៅយោធាក្នុងទឹកដីរុស្ស៉ី។ លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា «ប្រសិននរណាម្នាក់គិតថាវាអាចទៅរួចដើម្បីផ្គត់ផ្គង់អាវុធទាំងនោះ ទៅកាន់តំបន់សង្រ្គាមមួយដើម្បីវាយប្រហារលើទឹកដីរបស់ពួកយើង និងបង្កបញ្ហាដល់ពួកយើង ដូច្នេះហេតុអ្វីបានជា យើងមិនមានសិទ្ធិផ្គត់ផ្គង់អាវុធបែបនេះទៅកាន់តំបន់ដទៃនៃពិភពលោក ជាទីដែលអាចវាយប្រហារលើគោលដៅសំខាន់ៗ ក្នុងបណ្ដាប្រទេសទាំងនោះ (លោកខាងលិច) ដូចគ្នា ដែរទៅ?»។
នៅឯសន្និសីទសារព័ត៌មាននោះ លោក ពូទីន ក៏បានលើកឈ្មោះអាល្លឺម៉ង់ចំៗផងដែរ ដោយនិយាយថានៅពេលដែលអាល្លឺម៉ង់ផ្គត់ផ្គង់រថក្រោះដំបូងទៅឱ្យអ៊ុយក្រែន វាបានបង្កឱ្យមាន ភាពភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងប្រទេសរុស្ស៉ី ដោយសារតែកេរតំណែងនៃសង្រ្គាមលោកលើកទី២។ ដោយចង់សំដៅលើអាជ្ញាធរអាល្លឺម៉ង់ លោក ពូទីន បានបន្ថែមទៀតថា «នៅពេល ពួកគេនិយាយថានឹងមានមីស៊ីលបន្ថែមទៀតដែលនឹងត្រូវបានប្រើវាយប្រហារលើទឹកដីរុស្ស៉ី នោះវាគឺជាការបំផ្លាញទំនាក់ទំនងរុស្ស៉ី និងអាល្លឺម៉ង់ទាំងស្រុង»។គួរបញ្ជាក់ថា លោក ពូទីន មិនបានបញ្ជាក់លម្អិតនោះទេថាតើលោកអាចនឹងផ្គត់ផ្គង់ ឬបំពាក់មីស៊ីលរយៈចម្ងាយឆ្ងាយនៅតំបន់ ឬប្រទេសណាមួយឡើយ៕