
ថៃ៖ កាសែតថៃ Khaosod បានចេញផ្សាយ ព្រោងព្រាត ស្ដីពីចាប់ឃាត់ខ្លួនបុរសជនជាតិខ្មែរម្នាក់ ឈ្មោះ Win Da អាយុ៣៦ឆ្នាំ ដោយចោទប្រកាន់ថា ប៉ូលិសបានរកឃើញថា គាត់ជាជនជាតិខ្មែរ ហើយទំនងជាប៉ុនប៉ងជ្រៀតចូល និងបញ្ជូនព័ត៌មានមកកម្ពុជា ។
ស្រាប់តែនៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ លោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្ដីទីថៃ បានបញ្ជាក់ជាមួយសារព័ត៌មាន ទាក់ទងនឹងការចាប់ឃាត់ខ្លួនបុរសម្នាក់ ដែលសង្ស័យថាជាទាហានខ្មែរនៅ BHQ និងការរឹបអូសសម្លៀកបំពាក់យោធានមួយចំនួននៅខេត្ត Buriram លោក ភូមថាំ បានបញ្ជាក់យ៉ាងខ្លីថា "ទុកអោយអាជ្ញាធរថៃដោះស្រាយ និងស៊ើបអង្កេតស្រាវជ្រាវភាពពិតជាក់ស្ដែងថាបុរសដែលត្រូវចាប់ខ្លួនជាចារកម្មរបស់កម្ពុជាពិតមែននិងបន្តនិតិវិធីរបស់ថៃ តែបើមិនមែននោះទេរឿងនេះគឺបញ្ចប់ ។ ភ្លាមៗនោះលោក Phumtham បានព្រមានថាទៅអភិបាលខេត្តជាប់ព្រំដែនទាំង៧ថា «ប្រសិនមិនអាចគ្រប់គ្រងមជ្ឈមណ្ឌលជម្លៀសបានទេ សូមទុកឲ្យអ្នកផ្សេងធ្វើ»។
ជាមួយគ្នានេះលោកបានបញ្ជាឲ្យសមត្ថកិច្ចរបស់ខ្លួន ត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់អំពីរបញ្ហានេះ ព្រោះឥឡូវនេះគ្រាន់តែជាពាក្យចចាមអារ៉ាមក៏ដោយ ។ ទោះបីមិនទាន់មានការបញ្ជាក់ច្បាស់ណាមួយ ថាបុគ្គលនេះជានរណាឲ្យប្រាកដក៍ដោយ ប៉ុន្ដែយើងត្រូវតែមានការប្រុងប្រយ័ត្នក្នុងអំឡុងពេលនេះ ព្រោះយើងមិនទាន់ដឹងថាតើការចរចានៃកិច្ចប្រជុំ GBC នឹងមានលក្ខណៈបែបណានោះទេ ពេលនេះលោកមិនទាន់មានរបាយការណ៍នៅឡើយទេ ហើយត្រូវរង់ចាំរហូតដល់ថ្ងៃនេះបន្ទាប់ពីការពិភាក្សាត្រូវបានបញ្ចប់។លោកបន្តថា៖ លោកនឹងត្រឡប់ទៅប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) នៅល្ងាចនេះ។
